នាឡិការ

Temperature

RSS
Showing posts with label វើតប្រ៊េស. Show all posts
Showing posts with label វើតប្រ៊េស. Show all posts

តើអ្វីជាWordpress?


WordPress គឺជាប្រព័ន្ធគ្រប់គ្រងមាតិការដែលគេប្រើសម្រាប់បង្កើតគេហទំព័រ និងបង្កើតប្លុក។ ប្លុក WordPressគឺជាប្លុកដែលពេញនិយមជាងគេ ពីសំណាក់អ្នកប្រើប្រាស់ ព្រោះវាផ្តល់ភាពងាយ ស្រួល ក្នុងការបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយបានដោយមិនចាំបាច់ចេះកូដនោះទេ។ យើងប្រើប្លុក WordPress ដើម្បីរាប់អានមិត្តភក្តិនិងចែករំលែកចំនេះដឹងគ្នាទៅវិញទៅមក។ ខាងក្រោមនេះអាយធីកូនខ្មែរនឹងលើកពីរបៀបបង្កើតប្លុក WordPress ដល់មិត្តទាំងអស់គ្នា ប៉ុន្តែ មុន  នឹងយើងបង្កើត យើងត្រូវដឹងថាខ្លួនឯងថាតើយើងបង្កើតប្លុកនេះក្នុងគោលបំណងអ្វី ដូចជា ដើម្បីចែករំលែកបទពិសោធន៍ជីវិត ចែករំលែកពីចំនេះដឹងផ្នែកពត៌មានវិទ្យា ឬអំពី អក្សរសាស្ត្រ ខ្មែរ ជាដើម។ បន្ទាប់មក ទើបយើងរៀបចំឯកសាររបស់យើង និងបែងចែកវា ទៅតាម ប្រភេទ និមួយៗ។ ការធ្វើបែបនេះ គឺផ្តល់ ភាពងាយស្រួលដល់យើងនៅពេលយើងចាប់ផ្តើមបង្តើត ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបប្តូររាងរៅរបស់ប្លុក

WordPress វាមានរាងរៅជាច្រើនដើម្បីឲ្យយើងធ្វើការជ្រើសរើសទៅតាមចំណង់ចំនូលចិត្ត របស់ យើង ហើយប្តូរ យើងត្រូវអនុវត្តដូចខាងក្រោម
1. ចូលទៅកាន់ Menu មួយដែលមានឈ្មោះថា រាងរៅ បន្ទាប់មកចុចលើ ម៉ូដប្លុក
2. នៅពេលនោះវានឹងបង្ហាញរាងរៅជាច្រើន បន្ទាប់មកយើងអាចជ្រើសរើសរាងរៅណាមួយ ដែល យើង ចូលចិត្ត ( តែមានរាងរៅខ្លះ តំរូវឲ្យយើងទិញ) ។

3. បន្ទាប់ពីយើងជ្រើសរើសរាងរៅដែលយើងចង់បានរួចហើយ យើងចុចលើ
. យកមកប្រើ ដើម្បីយករាងរៅនោះមកប្រើជារាងរៅប្លុករបស់យើង។
. មើលសាក ដើម្បីចុចមើលសាកល្បង ថាតើរាងរៅនេះ ពេញចិត្តរបស់យើងដែរឬទេ។
បន្ទាប់មកប្លុករបស់យើងនឹងផ្ទាស់ប្តូររាងទៅតាមដែលយើងបានធ្វើការផ្លាស់ប្តូរ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបចុះឈ្មោះ

១. មុនដំបូងយើងចូលទៅកាន់គេហទំព័ររបស់wordpressគឺ www.wordpress.com។
២. ចុចលើប៊ូតុង Get Start Here ឬ Sign Up now

៣. បន្ទាប់មកបំពេញពត៌មានដូចខាងក្រោម

បន្ទាប់ពីបំពេញបានត្រឹមត្រូវហើយ ចុចលើប៊ូតុង Sign Up
៤. បន្ទាប់ពីបាន Sign Up រួចហើយ យើងមិនទាន់អាចប្រើប្រាស់បានទេ ដើម្បីអាចប្រើប្រាស់បាន យើងត្រូវចូលទៅកាន់ Email ដែលយើងបានបំពេញខាងលើ ដើម្បី Activate។

ពេលដែលយើងបើក Email យើងនឹង Message មួយដែល wordpress ផ្ញើមក រួចហើយ យើងបើក Mail នោះ បន្ទាប់មកចុចលើ Link មួយ ជាការស្រេច។
នៅពេលនេះ ការចុះឈ្មោះរបស់យើងទទួលបានជោគជ័យហើយ យើងអាច Login ដើម្បីប្រើ ប្រាស់ និង ធ្វើអ្វីទៅតាមដែលយើងចង់បាន។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបប្តូរផ្ទៃខាងក្រោយ

ដើម្បីប្តូរផ្ទៃខាងក្រោយ មុនដំបូងយើងចូលទៅកាន់ រាងរៅ រួចចុច ផ្ទៃខាងក្រោយ

បន្ទាប់មកយើងចុចលើប៊ូតុង Browse ដើម្បីជ្រើសរើសរូបភាពដែលយើងចង់យកមក ធ្វើជាផ្ទៃ ខាងក្រោយ រួចចុចលើប៊ូតុង អាប់ឡូត។
សំគាល់ : ជាទូទៅផ្ទៃខាងក្រោយ គេមិនយករូបភាពដែលធំណោះទេ ព្រោះធ្វើឲ្យប្លុក របស់ យើងដើរយឺត។ គេច្រើនយករូបភាពតូចល្មម រួចចាំយកធ្វើការ Repeat វាដើម្បីឲ្យពេញផ្ទៃ ខាងក្រោយ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបបង្កើតចំណាត់ក្រុមនៃប្រកាស

ការបង្កើតចំណាត់ក្រុម គឺដើម្បីរៀបចំអត្ថបទរបស់យើងនៅជាក្រុមៗ ដើម្បីឲ្យប្លុករបស់យើងមាន សណ្តាប់ធ្នាប់ និង ងាយស្រួលដល់អ្នកទស្សនាក្នុងការអាន ឬ ស្វែងរកអ្វីមួយ។
ឧទាហរណ៍ បើប្លុករបស់យើងនិយាយអំពីអាយធី ដូចនេះ ចំណាត់ក្រុមរបស់យើងអាចមានដូចជា មេរៀន C ចំណេះអំពីមេរោគ ចំនេះដឹងអំពីកុំព្យទ័រ ចំនេះដឹងផ្នែកអ៊ិនធ័រណិតជាដើម។
ដើម្បីបង្កើតចំណាត់ក្រុម មុនដំបូងយើងចូលទៅកាន់ ប្រកាស រួចចុចលើ ចំណាត់ក្រុម
បន្ទាប់មកវានឹងបង្ហាញដូចរូបខាងក្រោម:

(១) បំពេញឈ្មោះរបស់ចំណាត់ក្រុម
(២) បន្ទាប់ពីយើងដាក់ឈ្មោះចំណាត់ក្រុមរួចហើយ យើងចុចលើប៊ូតុង បន្ថែមចំណាត់ក្រុម
(៣) មេ : ត្រង់ចំណុចនេះចង់មានន័យថា គឺការកំណត់ឲ្យចំណាត់ក្រុមណាមួយ ស្ថិតនៅក្នុង (ជាកូន) ចំណាត់ក្រុមណាមួយផ្សេងទៀត។ ឧទាហរណ៍ យើងមានចំណាត់ក្រុមមួយឈ្មោះថា ភាសាកុំព្យូទ័រ ហើយពេលក្រោយទៀត យើងបង្កើតចំណាត់ក្រុមមួយទៀត ឈ្មោះថា ភាសាC ។ ដោយចំណាត់ក្រុម ភាសាC ជាស្ថិតនៅក្នុង ភាសាកុំព្យូទ័រ ដូចនេះយើងត្រូវកំណត់មេរបស់វាជា ភាសាកុំព្យូទ័រ។
(៤) ករណីដែលយើងបង្កើតចំណាត់ក្រុមខុស យើងក៏អាចប្រើការប្រែសំរួលឡើងវិញបានដែល ដោយចុចលើប៊ូតុង កែប្រែ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបប្តូរក្បាលទំព័រ

ដើម្បីប្តូរក្បាលទំព័រ គឺវាអាស្រ័យទៅតាមរាងរៅនិមួយៗ រាងរៅខ្លះវាអនុញ្ញាតឲ្យយើងដូរ តែខ្លះ ទៀត មិនអនុញ្ញាតឲ្យយើងដូរទេ។
ដើម្បីដូរក្បាលទំព័រ យើងចូលទៅកាន់ រាងរៅ រួច ចុចលើ ក្បាលទំព័រ

បន្ទាប់មកចុចលើប៊ូតុង Browse ដើម្បីរករូបភាពណាដែលយើងចងបាន រួចចុចលើប៊ូតុង អាប់ឡូដ ជាចុងបញ្ចប់ចុចលើប៊ូតុង រក្សាទុកបំលាស់ប្តូរ ជាការស្រេច។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ការកំណត់ចំនួននៃការបង្ហាញអត្ថបទ

ជាទូទៅ នៅពេលដែលយើងធ្វើការប្រកាស ពេលនោះវានឹងបង្ហាញនៅលើទំព័រដើមរបស់យើង ដូចនេះ នៅពេលដែលប្រកាសរបស់យើង កាន់តែច្រើនពេលនោះ ធ្វើឲ្យរាល់ការបើកប្លុករបស់ យើងម្តងៗមាន ការសភាពយឺត ដូចនេះយើងត្រូវកាត់បន្ថយចំនួននៃការបង្ហាញប្រកាសរបស់ យើង។
ដើម្បីចូលទៅកំណត់ យើងចូលទៅកាន់ ការកំណត់នានា រួចចុចលើ អំណាន

បន្ទាប់មក កំណត់ចំនួនប្រកាសដែលយើងចង់បង្ហាញនៅលើទំព័រដើម

រួចចុចលើប៊ូតុង រក្សាបំលាស់ប្តូរ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបប្រកាសអត្ថបទ

ដើម្បីធ្វើការប្រកាសអត្ថបទផ្សេងដែលយើងចង់បាន មុនដំបូងចូលទៅកាន់ ប្រកាស រួចចុចលើ ប្រកាសថ្មី ពេលនោះវានឹងបង្ហាញមួយដើម្បីឲ្យយើងធ្វើការសរសេរអត្ថបទរបស់យើង ដែលមាន ឧបករណ៍ជាច្រើនដើម្បីឲ្យយើងប្រើប្រាស់។
បន្ទាប់ពីយើងសរសេររួច យើងត្រូវកំណត់ ចំណាត់ក្រុមឲ្យអត្ថបទរបស់យើងថា តើអត្ថបទដែល យើង កំពុងសរសេរនេះ ស្ថិតនៅក្នុងចំណាត់ក្រុមមួយណា។

ទន្ទឹមនឹងនេះ យើងក៏អាចបង្កើតចំណាត់ក្រុម នៅក្នុងនេះបានដែរ ដោយចុចលើប៊ូតុង បន្ថែម ចំណាត់ ក្រុម។
បន្ទាប់យើងបានរៀបអត្ថបទរបស់យើងបានរួចរាល់យើង យើងចុចលើប៊ូតុង ផ្សព្វផ្សាយ ជាការ ស្រេច នៅពេលនោះមិត្តភក្តិវ៉ដប្រេស និង អ្នកទស្សនានឹងមើលឃើញ អត្ថបទរបស់យើង ដែល ទើបតែប្រកាស។

ចំណាត់ក្រុមដែលយើងបានបង្កើតហើយ តាមរាងរៅខ្លះវាបង្ហាញ តែ រាងរៅខ្លះវាមិនទាន់ អាច បង្ហាញទេ ទាល់តែយើងបន្ថែមរបាខាងទៀត ទើបវាបង្ហាញ។
ខាងក្រោមនេះគឺជារបៀបបង្ហាញ ចំណាត់ក្រុមនៅរបាខាង:
១. មុនដំបូងយើងចុច រាងរៅ រួចយក វិដជិត(widget) បន្ទាប់មកស្វែងរក វិដជិត មួយដែលមាន ឈ្មោះថា ចំណាត់ក្រុម។

២. បន្ទាប់មក យក Mouse ចាប់ទាញយវាទៅដាក់នៅលើប្លុក របាខាង រួចដាក់ចំណងជើង ជាឲ្យវាជាការ ស្រេច។

សំគាល់: រាល់ចំណាត់ក្រុមណាដែលមិនទាន់មាន ប្រកាស នោះវាមិនទាន់បង្ហាញទេ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបដាក់ដំណភ្ជាប់

តំណភ្ជាប់ គេប្រើដើម្បីដាក់ អាស័យដ្ឋាននៃប្លុក ឬ គេហទំព័រផ្សេង ហើយពេលយើងចុចលើវា ពេល នោះវានឹងបើកប្លុក ឬ គេហទំព័រនោះ។
ដើម្បីបង្កើតតំណភ្ជាប់ យើងចុចលើ តំណភ្ជាប់ រួចចុចលើ បន្ថែមថ្មី

នៅក្នុងតំណភ្ជាប់យើងក៏មាន ចំណាត់ក្រុម ដូចទៅនឹងប្រកាសដែរ។ ដូចនេះមុននឹងបង្កើត តំណភ្ជាប់ យើងត្រូវបង្កើតចំណាត់ក្រុម នៃតំណ ភ្ជាប់របស់យើងជាមុនសិន ដើម្បីគ្រប់តំណភ្ជាប់ និង ដើម្បីងាយស្រួលដល់អ្នកទស្សនា។
ឧទាហរណ៍ : ចំណាត់ក្រុមពី គេហទំព័រពត៌មាន, គេហទំព័រ ឬ ប្លុក និយាយពី អាយធី ជាដើម។ របៀបនៃការបង្កើតចំណាត់ក្រុមនៃតំណភ្ជាប់នេះ វាមានលក្ខណៈស្រដៀងទៅនឹង ចំណាត់ក្រុមនៃ ប្រកាសដែរ។
ពេលដែលយើងចុចលើ បន្ថែមថ្មី នោះវានឹងបង្កាញផ្ទាំងមួយដើម្បីឲ្យយើងបំពេញ ពត៌មាន ផ្សេងៗ នៃតំណភ្ជាប់។

ដូចគ្នាទៅនឹងចំណាត់ក្រុមនៃប្រកាសដែរ នៅពេលដែលយើងបង្កើត តំណភ្ជាប់រួច វាមិនទាន់ បង្ហាញឲ្យយើងឃើញទេ។
ដើម្បីបង្ហាញតំណភ្ជាប់នៅរបាខាងយើងធ្វើតាមវិធីខាងក្រោម:
១. មុនដំបូងយើងចុច រាងរៅ រួចយក វិដជិត(widget) បន្ទាប់មកស្វែងរក វិដជិតមួយ ដែល មានឈ្មោះថា តំណភ្ជាប់។

២. ទាញយក វិដជិត នោះទៅដាក់នៅត្រង់ប្លុក របាខាង រួចចុចលើប៊ូតុង រក្សាទុក ជាការស្រេច។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបបង្កើតទំព័រ

លក្ខណៈខុសគ្នារវាង ប្រកាស និង ទំព័រ គឺ រាល់ប្រកាស ដែលយើងបានផ្សព្វផ្សាយ វានឹង បង្ហាញ នៅ លើទំព័រដើម។ ចំនែកឯទំព័រវិញវាមិនបង្ហាញនៅលើទំព័រដើមទេ គឺវាបង្ហាញនៅលើទំព័រខ្លួន វាផ្ទាល់។
ដើម្បីបង្តើត ទំព័រ មុនដំបូងចូលទៅកាន់ ទំព័រ រួចចុចលើ ទំព័រថ្មី

ពេលនោះវានឹងបង្ហាញផ្ទាំងមួយឲ្យ យើងសរសេរអត្ថបទ និង ធ្វើការកំណត់ផ្សេងៗ។

នៅក្នុងការបង្កើត ទំព័រនេះផងដែរ មានចំនុចសំខាន់មួយទៀតគឺ ទំព័រមេ។
ទំព័រមេ គឺវាមានលក្ខណៈដូចគ្នាទៅនឹង ចំណាត់ក្រុមនោះដែរ គឺដើម្បីកំណត់ថាតើ ទំព័រមួយជា កូន របស់ទំព័រណាមួយទៀត។

ធ្វើការសរសេរ និង កំណត់រួចរាល់ហើយ យើងចុចលើប៊ូតុង ផ្សព្វផ្សាយ ជាការស្រេច

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

បន្ថែមប៊ូតុងចែករំលែកទៅឲ្យ អត្ថបទ

ប៊ូតុងចែករំលែក គឺជាប៊ូតុងដែលអាចឲ្យអ្នកទស្សនាចែករំលែកអត្ថបទរបស់យើងទៅកាន់មិត្តភក្តិ ដទៃទៀត តាមរយៈបណ្តាញសង្គមជាច្រើន ដូចជា Facebook,Google+,Twitter និង ជាច្រើន ទៀត។
ដើម្បីបន្ថែម មុនដំបូងយើងចុចលើ ការកំណត់នានា រួចចុចលើ ការចែករំលែក

បន្ទាប់មកវានឹងមានបង្ហាញដូចរូបខាងក្រោម

ដូចរូបខាងលើ ដើម្បីបន្ថែមប៊ូតុងយើងគ្រាន់តែចាប់ទាញ រូបអាខុន នៃបណ្តាញសង្គមទាំងនោះ មកដាក់កន្លែង ដូចដែលបានចង្អុល(ដាក់មួយណាក៏បាន) ជាការស្រេច ។

ខាងក្រោមនេះគឺជា លទ្ធផលនៃការបន្ថែមប៊ូតុងចែករំលែករបស់យើង

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ប្រកាសអត្ថបទជា Image Gallery និង ស្លាយ

នៅក្នុងអត្ថបទនេះ នឹងបង្ហាញឲ្យយើងដឹងពីរបៀបប្រកាសអត្ថបទដែលមាន Image Gallery និង ស្លាយនៃរូបភាពរបស់យើង។
មុនដំបូងយើងចូលទៅកាន់ ប្រកាស រួចចុចលើ បន្ថែមថ្មី
បន្ទាប់មកចុចលើរូប អាយខុន(បន្ថែមរូបភាព)

បន្ទាប់មកយើង ចុចលើប៊ូតុង ជ្រើសរើសឯកសារ ដើម្បីអាប់ឡូដរូបភាព ។ ពេលអាប់ឡូដ រូបភាព បានមួយហើយ យើងកុំទាន់ចុចអ្វីផ្សេង គឺយើងចុចលើប៊ូតុង ជ្រើសរើសឯកសារ ម្តង ទៀតដើម្បីអាប់ឡូដរូបភាពបន្ថែមទៀត។
បន្ទាប់ពីអាប់ឡូដរូបភាពតាមដែលយើងចង់បានរួចហើយ យើងចុចលើប៊ូតុង រក្សាទុកបំលាស់ ប្តូរ

បន្ទាប់មកវានឹងបង្ហាញផ្ទាំងមួយទៀតដូចខាងក្រោម

ដល់ដំណាក់កាលនេះ យើងមានជំរើសពីរគឺ បើយើងចុចលើប៊ូតុង បញ្ចូលទីតាំពិពណ៌ ពេល នោះយើង នឹងបង្កើតបានជា Image Gallery តែបើយើងចុចលើប៊ូតុង Insert Slide ពេល នោះយើងនឹងទទួលបាន ស្លាយរូបភាព។
លទ្ធផលនៃការចុចលើប៊ូតុង បញ្ចូលទីតាំពិពណ៌

លទ្ធផលនៃការចុចលើប៊ូតុង Insert Slide

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបដាក់រូប អាយខុន

រូប អាយខុន គឺជារូបតំណាងឲ្យប្លុករបស់យើង ដែលវាបង្ហាញនៅលើ Title Bar និង Address Bar។ខាងក្រោមនេះគឺជារបៀប នៃការដាក់រូប អាយខុន
ចូលទៅកាន់ ការកំណត់នានា បន្ទាប់មកចុចលើ ទូទៅ

នៅពេលនេះវានឹង បង្ហាញទំព័រមួយ ដូចរូបខាងក្រោម

ដូចរូបខាងលើនេះ គឺយើងចុចលើប៊ូតុង Browse ដើម្បីស្វែងរករូបភាពតំណាងសម្រាប់ប្លុករបស់យើង បន្ទាប់មកចុចលើប៊ូតុង អាប់ឡូដរូបភាព ដើម្បីធ្វើការអាប់ឡូដរូបភាពនោះ។
បន្ទាប់ពីយើងអាប់ឡូដរួចហើយវានឹងបង្ហាញទំព័រមួយទៀត ដែលអាចឲ្យយើងតំរឹមរូបភាព។

បន្ទាប់ពីធ្វើការតំរឹមរួចហើយ យើងចុចលើប៊ូតុង ច្រឹបរូបភាព។ បន្ទាប់មកទៀត ចុចលើ ត្រលប់ទៅជំរើសប្លុក ជាការស្រេច។

ខាងក្រោមនេះគឺជាលទ្ធផលនៃការដាក់រូប អាយខុន របស់យើង


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀបដាក់រូបតំណាង ម្ចាស់ប្លុក

នៅពេលដែលយើងមិនទាន់បានដាក់រូបតំណាងខ្លួនយើង ពេលនោះពេដែលយើង បញ្ចេញមតិ ទៅលើប្លុកមិត្តភក្តិយើង ឬក៏ប្លុករបស់យើង នោះ WordPress វានឹងបង្ហាញរូបភាព Random ឲ្យ យើង។
ដូចនេះដើម្បី កំណត់រូបតំណាងដែលយើងចង់បាន សូមធ្វើតាមការបង្ហាញ ដូចខាងក្រោម៖
មុនដំបូងចុចលើ អ្នកប្រើប្រាស់ រួចចុចលើ ពត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំ

បន្ទាប់មកវានឹងបង្ហាញទំព័រមួយទៀត ហើយដើម្បីដាក់រូបតំណាង យើងចុចលើប៊ូតុង ផ្លាស់ប្តូរ ក្រាវើថររបស់អ្នក

បន្ទាបមក វានឹងបង្ហាញផ្ទាំងមួយ ដើម្បីឲ្យយើងធ្វើការ អាប់ឡូដរូបភាព ដែលយើងចង់បាន។ វាមានវិធីជាច្រើនដើម្បីឲ្យយើងអាប់ឡូដរូបភាព តែពេលនេះ ខ្ញុំសូមជ្រើសរើសវិធីទី១ គឺ អាប់ឡូដ រូបភាពពីកុំព្យូទ័ររបស់យើង។
ដូចនេះ យើងចុចលើ Upload a new image from your computer

បន្ទាប់មក វានឹងបង្ហាញផ្ទាំងមួយទៀត ដើម្បីឲ្យយើង Browse រករូបភាព ហើយបន្ទាប់ពី Browse រករូបភាពហើយ យើងចុចលើប៊ូតុង Next

បន្ទាប់ពីចុចលើប៊ូតុង Next វានឹងបង្ហាញផ្ទាំងមួយសម្រាប់ឲ្យយើងតំរឹមរូបភាពរបស់យើង បន្ទាប់ ពីតំរឹមរួច យើងចុចលើប៊ូតុង Crop and finish

ជាចុងបញ្ចប់ចុចលើ បិទ ផ្ទាំងនេះ ជាការស្រេច។ ខាងក្រោមនេះគឺជាលទ្ធផលនៃការ ដាក់រូប តំណាងរបស់យើង

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

របៀប​ដាក់​ឯក​សារ audio (.mp3) នៅ​លើ​ប្លុក

នៅ​ក្នុង wordpress វា​អនុញ្ញាត​ឲ្យ​យើង​ដាក់​ឯក​សារ audio ដូច​ជា​បទ​ចំរៀង ឬ ឯក​សារ​ផ្សេង​ៗ​។ ប៉ុន្តែ វា​មិន​អនុញ្ញាត​ឲ្យ​យើង​អាប់​ឡូដ​ចូល​ទេ ដើម្បី​អាប់​ឡូដ​ទាល់​តែ​យើង​ទិញ​សេវា​កម្ម​របស់​វា​។ ដូចនេះ ដើម្បី​អាច​ដាក់​បាន​នោះ យើង​ត្រូវ​អាប់​ឡូដ​ឯកសារ audio របស់​យើង​នៅ​លើ​គេហ​ទំព័រ​ផ្សេង​សិន។
ខាង​ក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​ពី​ការ​ដាក់​ឯកសារ ចំរៀង នៅ​ក្នុង​ប្រកាស
មុន​ដំបូង​ចូល​ទៅ ប្រកាស → ប្រកាស​ថ្មី បន្ទាប់​មក​ចុច​ប្តូរ​ពី​គំហើញ ទៅ​ជា សរសេរ​កូដ HTML

បន្ទាប់​មក​យើង​សរសេរ​កូដ​ដូច​ទំរង់​ខាង​ក្រោម
សំគាល់: address-of-file : គឺ​ជា​អាស័យ​ដ្ឋាន​ឯកសារ​របស់​យើង​ដែល​យើង​បាន​អាប់​ឡូដ​រួច
ដូច​រូប​ខាង​ក្រោម

បន្ទាប់​មក​ចុច​ប៊ូតុង ​ផ្សព្វ​​ផ្សាយ​
ពេល​នេះ ការ​ដាក់ ឯក​សារ​ជា audio របស់​យើង​បាន​ជោគ​ជ័យ​ហើយ តោះ​យើង​ស្តាប់​ទាំង​អស់​គ្នា :) !

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS