|
|
Showing posts with label កំនាព្យ. Show all posts
Showing posts with label កំនាព្យ. Show all posts
ភ្លៀងធ្លាក់ក្នុងកុមារភាព
Read User's Comments(0)
រសៀលម៉ោងប្រាំ
|
|
ម៉ែឃើញ…
|
|
ផ្កាដុះវាលស្រែ
|
|
ខ្ទមស្បូវផ្ទះខ្ញុំ
|
|
វិមានអ្នកក្រ
|
|
ផ្កាឈូក
|
|
បេះដូងបងសំរាប់អូន
|
|
បើសិនមានថ្ងៃស្អែក
|
|
ខ្មែរត្រូវថែកេរ្តិ៍
| ស្មារតីកូនខ្មែរ | តាំងចិត្តកូនម៉ែ | កំលាំងកូនឪ |
| រួបរួមសាមគ្គា | ការពារលំនៅ | កំចាត់សត្រូវ |
| កុំនៅអល់អែក។ | ||
| ដៃកាន់អាវុធ | តាំងចិត្តមោះមុត | វាយលត់ពួកក្អែក |
| កាប់គាស់ចូងចាំង | ខ្លាំងដូចជាដែក | នាំគ្នាបំបែក |
| ខ្មាំងជាជម្រាក។ | ||
| សូត្រមន្តអាគម | លោកគ្រូចារផ្លុំ | បាលីគ្រប់ពាក្យ |
| ព្រលឹងដូនតា | មហាគុននាគ | សណ្ឋិតកិតកៀក |
| ការពារកូនចៅ។ | ||
| ដីកេរ្តិ៍ម្លប់ត្នោត | ខ្មែរមិនត្រូវឆោត | ឲ្យយួនសៀមនៅ |
| វាយយកមកវិញ | ទាំងត្រជាក់ក្តៅ | អាចោរថ្លើមខ្មៅ |
| ត្រូវតែអន្តរាយ។ | ||
| ដីខ្មែរខ្មែរម្ចាស់ | អាទមិឡគ្មានសាសន៍ | ត្រូវតែខ្ចាត់ខ្ចាយ |
| កុំចង់ឈ្លានពាន | ខ្មែរហ៊ានបង់កាយ | ជីវិតមិនស្តាយ |
| ថែកេរ្តិ៍ដូនតា។ | ||
| ខ្មែរត្រូវស្រួលស្រុះ | នាំគ្នាដាំដុះ | គំនិតស្នេហា |
| ទឹកដីព្រៃភ្នំ | ប្រាសាទសិលា | ជាតិនិងសាសនា |
| ព្រះមហាក្សត្រ៕ |
ស្នេហាជាអ្វី??
|
|
គ្មានទេពាក្យថាស្នេហ៍
|
|
រកផលជាតិក្រោយ
- ទុក្ខអ្នកសុំទានខ្ញុំយល់ច្បាស់ ប្រៀបជាសមុទ្រពុំយល់ត្រើយ
- ថ្ងៃបន់យប់បន់អង្វរព្រះ បានរស់ដូចគេក្នុងលោកា
- សុំត្រឹមខ្ទមមួយជាជម្រក ជួបជុំបងប្អូនញាតិប្រុសស្រី
- សុំត្រឹមតិចតួចតែប៉ុណ្ណឹង ប្រហែលផលកម្មតាមមកជិះ
- ផលកម្មតបស្នងគ្មានអ្នកដឹង ទុកផលជាតិក្រោយថ្កើងបវរ
- ពិតវេទនាណាស់ពុំមានស្បើយ អ្នកសុំទានអើយសែនវេទនា។
- សូមជួបប្រទះភ័ព្វវាសនា មិនបានវីឡាក៏មិនថ្វី។
- គ្រួសារបានជ្រករួមភក្តី បញ្ចៀសដេកដីក្នុងពេលនេះ។
- គ្មានទេវតាដឹងជួយត្រិះរិះ ជាតិមុនជាតិនេះធ្វើមិនល្អ។
- មានតែខំប្រឹងកែលំអ កុំឲ្យក្រីក្រព្រោះវេរា៕
ស្តាយពន្លឺច័ន្ទ
- ព្រះចន្ទលើមេឃថ្ងៃដប់ប្រាំ បំភ្លឺមនុស្សលោកទាំងប្រុសស្រី
- ឱរាត្រីអើយរាត្រីស្ងាត់ មនុស្សចូលនិន្រ្ទាលង់លក់អស់
- ស្រណោះអាល័យដល់រស្មី ស្តាយណាស់មិនចង់ចូលទៅគេង
- ស្តាយតែចន្ទអើយនៅសែនឆ្ងាយ ទោះចិត្តកួចផ្សងជិតកាយា
- ប្រៀបដូចស្នេហ៍ខ្ញុំនៅជើងមេឃ បានត្រឹមវាចារសាសព្ទឆ្លើយ
- រស្មីជះកាំមកផែនដី នាំឲ្យរាត្រីកាន់តែស្រស់។
- យប់ជ្រៅសែនស្ងាត់គួរស្រណោះ ខ្ញុំនៅស្រណោះតែម្នាក់ឯង។
- សែនស្តាយរាត្រីពន់ក្រៃលែង ចង់គន់ម្នាក់ឯងតាមចិន្តា។
- ឆ្ងាយអើយសែនឆ្ងាយពីហត្ថា ហាក់គ្មានវាសនាប្រាថ្នាឡើយ។
- នឹកគួរសង្វេគគ្មានល្ហែល្ហើយ ប៉ុន្តែកាយអើយគ្មានវាសនា៕
ឈប់ខឹងបងទៅ
- មាសស្នេហ៍ៗបែរភក្រ្តមកថ្លៃ បងដឹងខ្លួនខុសចំពោះជីវា
- ម្ចាស់ស្នេហ៍បងអើយកុំមុខស្រពោន បងស្នេហាស្មោះចំពោះពិសី
- បងសូមសន្យាណាព្រលឹងបង ឲ្យមេឃដីយកជីវិតបងចុះ
- បែរមកចរណៃកុំបីសង្ការ សូមអូនមេត្តាសន្តោសប្រណី។
- ញញឹមទៅអូនឈប់ព្រួយហឬទ័យ សូមអូនប្រណីជឿចិត្តបងចុះ។
- បើក្បត់នួនល្អងបងទទួលខុស បូជាដោយស្មោះចំពោះជីវា៕
សែននឹកស្រុកខ្មែរ
- ឱ!ដីស្រុកខ្មែរជាស្រុកកំណើត ដងអូរស្ទឹងបឹងសម្រស់ព្រឹក្សព្រៃ
- ខ្ញុំឃ្លាតតែកាយមិនឆ្ងាយទេចិត្ត មេគង្គធ្វើការមិនដែលពំនេរ
- ស្រុកខ្មែរសប្បាយរាល់ថ្ងៃខែឆ្នាំ កន្លែងកំសាន្តមានច្រើនពេកក្រៃ
- ពីនាយសមុទ្រខ្ញុំឈរសម្លឹង ទិដ្ឋភាពទាំងអស់លើដីស្រុកខ្មែរ
- ទឹកដីល្អឆើតវាលស្រែខៀវខ្ចី វប្បធម៌ប្រពៃអាល័យម្ល៉េះទេ ។
- នឹកឃើញជីវិតរស់លើទន្លេ មកដល់ស្រុកគេចិត្តសែនអាល័យ ។
- រូបខ្ញុំចងចាំរហូតសព្វថ្ងៃ ប្រាសាទស្កឹមស្កៃអង្គរជាតិខ្មែរ ។
- រាត្រីស្ងាត់ឈឹងពេញដោយក្តីស្នេហ៍ ខ្ញុំនឹកឥតល្ហែរថ្ងៃណាទៅដល់ ។
ចង់មកស្រុកខ្មែរ
- ឱស្រុកខ្មែរអើយរូបខ្ញុំនៅឆ្ងាយ រសជាតិជីវិតដែលធ្លាប់រងកម្ម
- ដីអើយ!ដីខ្មែរនៅជាប់ចិន្តា វប្បធម៌រុងរឿងស្រុកខ្មែរល្បាញល្បី
- ឱ!ស្រុកខ្មែរអើយថ្ងៃណាទៅដល់ ខ្ញុំនឹកអ្នកណាស់ទាំងម្ចាស់ចិន្តា
- ឱ!ដីស្រុកខ្មែរដីល្អថ្លៃថ្លា ចរិយាថ្លៃថ្នូរស្រស់ស្រអែមខ្ចី
- ឃ្លាតពិតតែកាយតែចិត្តចងចាំ រួចផុតប្រេះស្រាំរស់រានជាថ្មី ។
- ទិដ្ឋភាពស្រស់ថ្លាធម្មជាតិប្រពៃ ចាំច្បាស់រូបស្រីជាទីស្នេហា ។
- ទ្រូងសែនខ្វាយខ្វល់ព្រោះឆ្ងាយកាយា តើដល់ពេលណាជូបស្នេហ៍ភក្តី ។
- ខ្ញុំសូមសច្ចានឹងទៅជួបស្រី រៀបការនឹងស្រីលើដីស្រុកខ្មែរ ៕
Subscribe to:
Posts (Atom)





