ផ្កាត្រកួនស្វាយចាយក្នុងស្រែ ផ្កាក្រជីបស្រស់ក្រហមផូរ ផ្កាឈូករហង់រំចង់ឆើត ឃើញផ្ការីកស្រស់រំភើបចិត្ត ផ្កាស្រែឆ្លុះពណ៌នឹងវាលស្មៅ ឃើញសោភ័ណផ្កាចង់និត្យនែប រដូវវស្សាផ្ការីកស្រស់ ពណ៌ក្រហមសលឿងខៀវស្វាយ | ប្រណាំងហូរហែនឹងផ្កាស្នោ រីកតាមដងអូរល្អប្រណីត។ ផ្កាម្អមខំអើតក្បែរព្រលឹត នាសាផ្តេកផ្តិតពិដោរទេព។ សន្ទូងស្រែស្រូវបណ្តោយទ្វីប ត្រកងផ្កាក្រេបគន្ធាសាយ។ នាសាបបោសមិនជិនណាយ ផ្ការីកសប្បាយនឹងធម្មជាតិ៕ |
0 comments:
Post a Comment