របៀបកំណត់ Save ស្វ័យប្រវត្តិក្នុង Office word 2007
Watermark បង្កើនការលំអលើអត្ថបទរបស់ Ms. Word 2007
Watermark ជាតួនាទីមួយដ៏សំខាន់នៃកម្មវិធីការិយាល័យ Ms.word ក្នុងការបន្ថែមសោភណភាពអត្ថបទរបស់អ្នកមើលទៅប្រកបដោយភាពទាក់ទាញដោយការប៉ិនប្រសព្វស្របតាមប្រភេទនៃកិច្ចការដែលអ្នកចង់បានដោយវាមានតួនាទីសម្រាប់កែច្នៃទៅផ្ទៃនៃ Background ។នៅពេលខ្លះអ្នកចង់បន្ថែមWatermark ជារូបភាពដាក់លើផ្នែកខាងក្រោយនៃអត្ថបទឬហៅថា Background មានដូចជា Logo របស់ក្រុមហ៊ុនឬរូបភាពអ្វីម្យ៉ាងដែលអ្នកគិតថាវាមានសារសំខាន់សម្រាប់់អ្នកដែលអ្នកចង់ដាក់វាដើម្បីបញ្ជាក់បន្ថែមទីគោលបំណងរបស់អ្នកបន្ថែមទៅលើអត្ថបទដែលមាន។សូមមើលពីលំនាំនៃការអនុវត្តដូចខាងក្រោម៖
១-បើកកម្មវិធីMs.word 2007 ឬ file ដែលអ្នកបានបញ្ចូលអត្ថបទស្រាប់បន្ទាប់មកអ្នកចុចលើថេប “Page Layout”។
២-យើងអាចជ្រើសរើសយកម៉ូដែលឬ Style ណាមួយដែលយើងពេញចុចដែលមានស្រាប់នៅក្នុងកម្មវិធី Ms.Word 2007។
៣-យើងចុចលើពាក្យថា “Custom Watermark…”ដើម្បីធ្វើការកែប្រែឬវាយបញ្ចូលពាក្យថ្មីចូលក្នុង Watermark អំពីគោលដៅរបស់អ្នក។
៤-នៅចំណុចខាងក្រោមនេះអ្នកអាចបញ្ចូលព័ត៌មានដែលអ្នកចង់បានទៅតាមទីតាំងនីមួយៗ។នៅក្នុង Text watermark មាន៖ Text: កន្លែងសម្រាប់អ្នកវាយបញ្ចូលព័ត៌មានដែលអ្នកត្រូវការ Font: សម្រាប់កំណត់ពុម្ពអក្សរSize: សម្រាប់កំណត់ទំហំអក្សរ Color: សម្រាប់កំណត់ពណ៌។
៥-ជ្រើសរើសយក “Picture watermark” ដើម្បីដាក់បញ្ចូលរូបភាពលើផ្ទៃ Background នៃអត្ថបទរបស់យើង។
៦-ចុចលើ “Apply” > “OK”យើងនិងទទួលបានលទ្ធផលដូចខាងក្រោមនៅក្នុងផ្ទៃផ្នែកខាងក្រោយនៃសន្លឹកកិច្ចការរបស់យើង។
លាក់និងការពារអត្ថបទលើកម្មវិធីការិយាល័យMs.Office 2007

លាក់អត្ថបទនៅក្នុងកម្មវិធី Word 2007
-ជាដំបូងអ្នកត្រូវបើកឯកសារដែលមានអត្ថបទនៅក្នុងនោះដែលអ្នកចង់លាក់នៅចំណុចណាមួយឬលាក់ឯកសារទាំងអស់តែម្ដង។

១-Select ជ្រើសរើសយកចំណុចណាមួយដែលអ្នកចង់លាក់អក្សរចង់លាក់ឬមួយអ្នក Select លើអត្ថបទទាំងមូលប្រសិនបើអ្នកចង់លាក់អក្សរទាំងអស់ដោយមិនឃើញអ្វីនៅក្នុងឯកសារទាំងមូល។
២-ចុច Right click លើទីតាំងដែលបាន Select ដោយជ្រើសយក Font ដូចរូប។

៣-នៅទីតាំងនៃ Effects អ្នកត្រូវតែដក Tick ចេញពី check box ដោយជ្រើសរើសយកតែ check box មួយគត់គឺ Hidden check box រីឯជម្រើសផ្សេងៗអ្នកអាចធ្វើការកំណត់បានមានដូចជា font និងទំហំអក្សរជាដើម។ម្យ៉ាងទៀតអ្នកចុចលើម៉ឺនុយបា Homeបន្ទាប់មក Font ក៏បាន។

៤-ចុចលើ OK ដើម្បីលាក់អត្ថបទរបស់អ្នកដែលបានជ្រើសរើសកន្លងមក។
៥-លទ្ធផលអ្នកទទួលបានក្រោយពីចុច OK គឺជាទំព័រមួយគ្មានអក្សរស្ថិតនៅ។
បង្ហាញអត្ថបទពីការលាក់មកវិញ
១-បើកឯកសារឬ File អ្នកបានលាករួចហើយដើម្បីមើល។
២-ចុច Key Ctrl + A ដើម្បី Select អត្ថបទទាំងមូលបើទោះបីជាអ្នកមើលមិនឃើញអត្ថបទក៏ដោយ។
៣-ចុចលើម៉ឺនុយបារ Home បន្ទាប់ Font អ្នកនិងឃើញផ្ទាំងសារបង្ហាញ។

ដាក់សុវត្ថិភាពលើឯកសារ
១-បើកឯកសារWord 2007ដែលអ្នកចង់អ្នកចង់ដាក់សុវត្ថិភាពដោយចុចលើ Viewរើសយក Restrict Formatting and Editing។

ដាក់សុវត្ថិភាពលើឯកសារ
១-បើកឯកសារWord 2007ដែលអ្នកចង់អ្នកចង់ដាក់សុវត្ថិភាពដោយចុចលើ Viewរើសយក Restrict Formatting and Editing។

របៀបប្រើប្រាស់ Mail Merge នៅក្នុង Word 2007
អ្នកប្រើ Mail Merge នៅពេលដែលអ្នកចង់រៀបចំឯកសារ ដូចជាទំរង់សំបុត្រដើម្បីផ្ញើទៅកាន់អតិថិជន ឬអាសយដ្ឋាន ណាមួយហើយ រាល់សំបុត្រ ឬស្លាកយីហោ ទាំងនោះមានប្រភេទឬទំរង់ព័ត៌មានដូចៗគ្នាភាគច្រើន
ចុច Start Mail Merge នៅលើ Mailings Ribbon ហើយជ្រើសរើសប្រភេទនៃឯកសារដែលអ្នកចង់បាន។ សំរាប់ឧទាហរណ៍ៈ អ្នកអាចជ្រើសរើស Letters, Envelope, Label ឬ Step be Step Mail Merge Wizard សំរាប់ជំនួយ បន្ថែមក្នុងការបង្កើតឯកសាររបស់អ្នក
បន្ទាប់មកជ្រើសរើសយក Select Recipient នៅក្នុង Mailings Ribbon ដើម្បីបន្ថែមការទទួល Mail អ្នកអាចជ្រើសរើសយកដើម្បីបង្កើត Database នៃការទទួល Mail ថ្មី ហើយអ្នកក៏អាចជ្រើសរើសដើម្បីប្រើភ្ជាប់ជា List ឬ Outlook ជាទំនាក់ទំនង។
នៅក្នុង New Address List Box នេះអ្នកចាប់ផ្ដើមបញ្ចូលទំនាក់ទំនងរបស់អ្នកចូល អ្នកអាចប្រើ Tab Key ដើម្បីលុបរវាង Fields នីមួយៗ។ រាល់ការកំនត់ Fields នីមួយគឺត្រូវបានបញ្ជាក់នៅខាងក្នុងស្រាប់ ដើម្បីបន្ថែមលក្ខខណ្ឌទទួលយក ចុចលើប៊ូតុង New Entry។ ដើម្បីលុប Fields នៅខាងក្នុងគ្រាន់តែជ្រើសរើស ឬចុច ប៊ូតុង Delete Entry បន្ទាប់មកចុចយក Yes សំរាប់ការបញ្ជាក់ពីការលុបនេះ
ដើម្បីបន្ថែម Column ត្រូវចុចប៊ូតុង Customize Column:
អ្នកអាចលុបឬបន្ថែមប្រភេទនៃ Fields ទៅកាន់ Mail Merge Document របស់អ្នក។ អ្នកអាចអនុវត្ដវាបានយ៉ាងស្រួលដោយគ្រាន់តែចុចលើប៊ូតុង Customize Columns ពេលនោះផ្ទាំងសារ Customize Columns ក៏បានបើក បន្ទាប់មកចុច Add, Delete ឬ Rename ដើម្បីប្ដូរប្រភេទ Field ហើយអ្នកអាចប្រើប៊ូតុង Move Up និង Move Down ដើម្បីរៀបចំ Fields តាមលំដាប់ នៅពេលដែលធ្វើការកំនត់តាមដំរូវការរួចហើយ ចុច OK ។ ចុច OK នៅលើផ្ទាំងសារ New Address List ហើយដាក់ឈ្មោះឱ្យ Data Source បន្ទាប់មកចុច Save ។ ចុចលើយក Envelopes ហើយចុច Next: Starting Document => Select Recipient អ្នកអាចចុចលើ Envelops Options ដើម្បីកែតម្រូវទ្រង់ទ្រាយវា។
ដាក់បញ្ចូល Field នៅក្នុងឯកសាររបស់អ្នកបន្ទាប់មកចុច Insert Merge Field នៅលើ Mailings Ribbon ជ្រើសរើស Field ដែលអ្នកចង់បានដើម្បីវាយបញ្ចូល
មុនពេលដែលអ្នកបោះពុម្ពសំបុត្រ អ្នកគួរតែ Preview វាមុនសិនដើម្បីពិនិត្យមើល Error ផ្សេងៗ នៅក្នុងករណីពិសេស ត្រូវប្រុងប្រយ័ត្នចំពោះការដកឃ្លា និងនិមិត្ដសញ្ញាផ្សេងៗ ដើម្បី Preview សំបុត្រ ចុចលើ Preview Result នៅលើ Mailings Ribbon
អ្នកអាចធ្វើការកត់ចំណាំ Error Data ចំពោះឯកសាររបស់អ្នកនៅពេលបោះពុម្ពលើកដំបូង អ្នកមិនអាចកែប្រែ Data នៅក្នុង Merge Document បានទេ តែអ្នកអាចជំនួសដោយការជួសជុលវានៅក្នុង Data Source របៀបធ្វើ គឺចុច Edit Recipient List នៅលើ Mailings Ribbon នៅក្នុង Box Open អ្នកអាចកែប្រែ Data មួយចំនួនបាន ហើយអ្នកក៏អាចធ្វើការកំនត់វាបានដែរ វាជាការធម្មតាទេដោយគ្រាន់តែ Uncheck Box ដែលនៅបន្ទាប់ពី Recipients’name ដើម្បីលុបចេញពី Merge Operation ហើយចុច OK។
បន្ទាប់ពីអ្នកបានពិនិត្យឯកសាររបស់អ្នកឡើងវិញរួចមក អ្នកអាចធ្វើការបញ្ចប់វាដោយ ចុចប៊ូតុង Finish & Merge នៅ លើ Mailing Ribbon។
អ្នកអាចជ្រើសរើសដើម្បីកែតម្រូវឯកសារផ្ទាល់ខ្លួន ចំពោះការបោះពុម្ពឯកសារ ឬក៏ផ្ញើសារ ប្រសិនបើអ្នកជ្រើសរើស ដើម្បីបោះ ឬផ្ញើសារនោះ ម្យ៉ាងទៀតអាចជ្រើសរើស Print all, one ឬ set of contiguous letters ហើយវានឹងចងចាំ រាល់ការកំនត់នៃដំណើរការនីមួយៗ។
ការលុបអក្សរគ្រប់ជួរនៅខាងៗ នៅក្នុង Office word
ប្រសិនបើអ្នកឧស្សាហ៍ប្រើ MS Word សំរាប់សរសេរអត្ថបទផ្សេងៗ អ្នកប្រហែលជាធ្លាប់ឆ្លងកាត់នូវសកម្មភាពជាច្រើន ដូចជាការរៀបចំអត្ថបទសារជាថ្មី ឬក៏ចម្លងអក្សរចេញពីកន្លែងផ្សេងៗទៀត ហើយអ្នកមានដឹងទេថាយើងអាចធ្វើការ Select អក្សរជាលក្ខណៈ Vertical, ដែលមានន័យថាយើងអាចនៅទីណាក៏បាន ពីក្រោមទៅលើ ដោយលោកអ្នកគ្រាន់តែ ចុចទៅលើ Alt ឱ្យជាប់ ហើយធ្វើការ sele ct ទៅលើអក្សរ ដែលយើងចង់លុប, កាត់ ឬក៏ចម្លង ។ ហើយខាងក្រោមជាឧទាហរណ៍មួយ ដែលយើងនឹងលុបអក្សរពីរពាក្យនៅខាងដើមនៅគ្រប់ជួរនីមួយៗ ។
ឥឡូវនេះយើងអាចលុបអក្សរខាងដើម ដូចរូបខាងក្រោម ៖
ដូចនេះយើងអាចលុបអក្សរនៅទីណាក៏បានដោយមិនចាំបាច់តែវាជាលក្ខណៈជាតារាងប៉ុណោះទេ ។






