នាឡិការ

Temperature

RSS

Watermark បង្កើន​ការ​លំអ​លើ​អត្ថបទ​របស់ Ms. Word 2007


Watermark ជា​តួនាទី​មួយ​ដ៏​សំខាន់​នៃ​កម្មវិធី​ការិយាល័យ Ms.word ក្នុង​ការ​បន្ថែម​សោភណភាព​អត្ថបទ​របស់​អ្នក​មើល​ទៅ​ប្រកប​ដោយ​ភាព​ទាក់ទាញ​ដោយ​ការ​ប៉ិនប្រសព្វ​ស្របតាម​ប្រភេទ​នៃ​កិច្ចការ​ដែល​អ្នក​ចង់​បាន​ដោយ​វា​មាន​តួនាទី​សម្រាប់​កែច្នៃ​ទៅ​ផ្ទៃ​នៃ Background ។​នៅ​ពេល​ខ្លះ​អ្នក​ចង់​បន្ថែមWatermark ជា​រូបភាព​ដាក់​លើ​ផ្នែក​ខាង​ក្រោយ​នៃ​អត្ថបទ​ឬ​ហៅ​ថា Background មាន​ដូច​ជា Logo របស់​ក្រុមហ៊ុន​ឬ​រូបភាព​អ្វី​ម្យ៉ាង​ដែល​អ្នក​គិត​ថា​វា​មាន​សារសំខាន់​សម្រាប់់​អ្នក​ដែល​អ្នក​ចង់​ដាក់​វា​ដើម្បី​បញ្ជាក់​បន្ថែម​ទី​គោលបំណង​របស់​អ្នក​បន្ថែម​ទៅ​លើ​អត្ថបទ​ដែល​មាន។​សូម​មើល​ពី​លំនាំ​នៃ​ការ​អនុវត្ត​ដូច​ខាង​ក្រោម៖
-បើក​កម្មវិធីMs.word 2007 file ដែល​អ្នក​បាន​បញ្ចូល​អត្ថបទ​ស្រាប់​បន្ទាប់​មក​អ្នក​ចុច​លើ​ថេប “Page Layout”

-យើង​អាច​ជ្រើសរើស​យក​ម៉ូដែល​ឬ Style ណាមួយ​ដែល​យើង​ពេញ​ចុច​ដែល​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី Ms.Word 2007

-យើង​ចុច​លើ​ពាក្យ​ថា “Custom Watermark…”ដើម្បី​ធ្វើការ​កែប្រែ​ឬ​វាយ​បញ្ចូល​ពាក្យ​ថ្មី​ចូល​ក្នុង Watermark អំពី​គោល​ដៅ​របស់​អ្នក។

-នៅ​ចំណុច​ខាង​ក្រោម​នេះ​អ្នក​អាច​បញ្ចូល​ព័ត៌មាន​ដែល​អ្នក​ចង់​បាន​ទៅ​តាម​ទីតាំង​នីមួយៗ។​នៅ​ក្នុង Text watermark មាន៖ Text: កន្លែង​សម្រាប់​អ្នក​វាយ​បញ្ចូល​ព័ត៌មាន​ដែល​អ្នក​ត្រូវ​ការ Font: សម្រាប់​កំណត់​ពុម្ព​អក្សរSize: សម្រាប់​កំណត់​ទំហំ​អក្សរ Color: សម្រាប់​កំណត់​ពណ៌។

-ជ្រើសរើស​យក “Picture watermark” ដើម្បី​ដាក់​បញ្ចូល​រូបភាព​លើ​ផ្ទៃ Background នៃ​អត្ថបទ​របស់​យើង។

-ចុច​លើ “Apply” > “OK”យើង​និង​ទទួល​បាន​លទ្ធផល​ដូច​ខាង​ក្រោម​នៅ​ក្នុង​ផ្ទៃ​ផ្នែក​ខាង​ក្រោយ​នៃ​សន្លឹក​កិច្ចការ​របស់​យើង។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment