នាឡិការ

Temperature

RSS

លាក់​និង​ការពារ​អត្ថបទ​លើ​កម្មវិធី​ការិយាល័យMs.Office 2007

កម្មវិធីms.office word 2007 ​មាន​លក្ខណ​ពិសេស​ៗ​មួយ​ចំនួន​សម្រាប់​ប្រើ​នៅ​ក្នុង​កម្មវិធី​ផ្ទាល់​ដោយហេតុនេះ​អ្នក​អាច​ប្រើ​លក្ខណ​ទាំង​នោះ​ដើម្បី​លាក់​អក្សរ​នៅ​ក្នុង​ឯកសារ​ហាក់បីដូច​ជា​ឯកសារ​របស់​អ្នក​គ្មាន​អក្សរ​មួយ​តួ​អញ្ចឹង​ទោះបីជា​ឯកសារ​របស់​អ្នក​មាន​ឯកសារ​ច្រើន​ទំព័រ​ក៏​ដោយ។​នៅ​ពេល​លាក់​អក្សរ​ឬ​ហៅ​ថា ​hide text​ វា​ដូចជា​មិន​មាន​អក្សរ​អ្វី​ឡើយ​គឺ​មាន​ន័យ​ថា​ទាំង​គំលាត​ឬ​អ្វីៗ​មាន​នៅ​ក្នុង​នោះ​គឺ​ត្រូវ​បាន​ប្ដូរ​ថ្មី​ទាំង​អស់។​នៅ​ក្នុង​អត្ថបទ​នេះ​ខ្ញុំ​និង​បង្ហាញ​អ្នក​ឱ្យ​បាន​ចេះ​ពី​របៀប​លាក់​និង​របៀប​បង្ហាញ​អក្សរ​នៅ​ក្នុង​ឯកសារ ​Word ​ដែល​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​អ្នក​ទី​ពីរ​ឬ​ក្រៅ​អំពី​ខ្លួនឯង​មើល​ឃើញ​ដោយ​មាន​លំនាំ​ដូច​ខាង​ក្រោម។

លាក់​អត្ថបទ​នៅ​ក្នុង​កម្មវិធី ​Word 2007
-ជា​ដំបូង​អ្នក​ត្រូវ​បើក​ឯកសារ​ដែល​មាន​អត្ថបទ​នៅ​ក្នុង​នោះ​ដែល​អ្នក​ចង់​លាក់​នៅ​ចំណុច​ណា​មួយ​ឬ​លាក់​ឯកសារ​ទាំង​អស់​តែម្ដង។

១-Select​ ជ្រើសរើស​យក​ចំណុច​ណាមួយ​ដែល​អ្នក​ចង់​លាក់​អក្សរ​ចង់​លាក់​ឬ​មួយ​អ្នក​ Select​ លើ​អត្ថបទ​ទាំង​មូល​ប្រសិនបើ​អ្នក​ចង់​លាក់​អក្សរ​ទាំងអស់​ដោយ​មិន​ឃើញ​អ្វី​នៅ​ក្នុង​ឯកសារ​ទាំង​មូល។
២-ចុច Right click ​លើ​ទីតាំង​ដែល​បាន Select ​ដោយ​ជ្រើស​យក Font ដូច​រូប។

៣-នៅ​ទីតាំង​នៃ Effects អ្នក​ត្រូវ​តែ​ដក Tick ចេញ​ពី check box ដោយ​ជ្រើសរើស​យក​តែ​ check box​ មួយ​គត់​គឺ Hidden check box រី​ឯ​ជម្រើស​ផ្សេងៗ​អ្នក​អាច​ធ្វើការ​កំណត់​បាន​មាន​ដូច​ជា​ font ​និង​ទំហំ​អក្សរ​ជា​ដើម។​ម្យ៉ាង​ទៀត​អ្នក​ចុច​លើ​ម៉ឺនុយ​បា​ Home​បន្ទាប់​មក Font ​ក៏​បាន។

៤-ចុច​លើ OK ដើម្បី​លាក់​អត្ថបទ​របស់​អ្នក​ដែល​បាន​ជ្រើសរើស​កន្លង​មក។
៥-លទ្ធផល​អ្នក​ទទួល​បាន​ក្រោយ​ពី​ចុច ​OK​ គឺ​ជា​ទំព័រ​មួយ​គ្មាន​អក្សរ​ស្ថិត​នៅ។
បង្ហាញ​អត្ថបទ​ពី​ការ​លាក់​មក​វិញ
១-បើក​ឯកសារ​ឬ File អ្នក​បាន​លាក​រួច​ហើយ​ដើម្បី​មើល។
២-ចុច Key Ctrl + A ​ដើម្បី Select អត្ថបទ​ទាំង​មូល​បើ​ទោះបីជា​អ្នក​មើល​មិន​ឃើញ​អត្ថបទ​ក៏​ដោយ។
៣-ចុច​លើ​ម៉ឺនុយ​បារ Home បន្ទាប់ Font អ្នក​និង​ឃើញ​ផ្ទាំង​សារ​បង្ហាញ។

ដាក់​សុវត្ថិភាព​លើ​ឯកសារ
១-បើក​ឯកសារWord 2007​ដែល​អ្នក​ចង់​អ្នក​ចង់​ដាក់​សុវត្ថិភាព​ដោយ​ចុច​លើ ​View​រើស​យក ​Restrict​ Formatting and​ Editing។

ដាក់​សុវត្ថិភាព​លើ​ឯកសារ
១-បើក​ឯកសារWord 2007​ដែល​អ្នក​ចង់​អ្នក​ចង់​ដាក់​សុវត្ថិភាព​ដោយ​ចុច​លើ ​View​រើស​យក ​Restrict​ Formatting and​ Editing។


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment