យើងដឹងហើយថាកម្មវិធីការិយាល័យMs.excel ជាកម្មវិធីមួយដែលមានការនិយមប្រើច្រើនសម្រាប់រក្សាទុកនូវ ទិន្នន័យឬកិច្ចការងារផ្សេងៗ។ជាពិសេសគឺអ្នកអាចប្រើកម្មវិធីនេះ សម្រាប់ធ្វើការទូទាត់ទៅលើការចំណូលចំណាយផ្សេងៗបានយ៉ាងងាយស្រួល ដោយមិនបង្កភាពស្មុគស្មាញដល់អ្នកប្រើប្រាស់។ម្យ៉ាងវិញទៀតគឺ កម្មវិធីនេះមិនតម្រូវឬទាមទារកុំព្យូទ័រដែលមានទំហំ CPU , RAM , & Hard disk ធំពេកដែរ។នៅខាងក្រោមនេះយើងខ្ញុំលើកយកឧទាហរណ៍មួយមកធ្វើការ បង្ហាញលោកអ្នកនៅក្នុងកម្មវិធី Ms.Excel ដើម្បីធ្វើជាវិក្កយបត្រសម្រាប់ផ្ដល់ជួនអតិថិជននៅពេលពួកគេបាន ទិញទំនិញឬផលិតផលរបស់អ្នកដោយប្រើប្រាស់រូបមន្ត Vlookup និងគន្លឹះសំខាន់ដែលអ្នកអាចយកមកចងទុកសម្រាប់ប្រើទៅតាមតម្រូវ ការនៃការងារ។
១-ជាដំបូងអ្នកត្រូវបង្កើត file មួយមានឈ្មោះថា account.xlsx សម្រាប់រក្សានិងវាបញ្ចូលប្រភេទផលិតផលផ្សេងៗដែលអតិថិជនបានទិញ។
២-កំណត់ចំណងជើងនៅតាម column ឬ Title នីមួយៗដូចមានក្នុងតារាងខាងក្រោម។
-P_id
-P_name
-Quantity
-Unit_Price
-Discount
-Payment
-Guarantee
៣-បើក file ឈ្មោះថា account.xlsx ដើម្បីបញ្ចូលចំណងជើងនិងប្រភេទផលិតផលដូចមានជាឧទាហរណ៍ក្នុងរូបខាងក្រោម។
-អ្នកអាចប្ដូរឈ្មោះនៃសន្លឹកកិច្ចការ( work sheet1) ជាឈ្មោះថ្មីគឺ products ។
-product id (P_ID) ទោះបីនៅពេលនេះអ្នកមិនត្រូវការប្រើវាក៏ដោយក៏អ្នកគូរតែបង្កើតវាឱ្យមាន។
៤-ដាក់ឈ្មោះឱ្យទិន្នន័យជាក្រុមដើម្បីងាយស្រួលក្នុងការហៅទិន្នន័យ ដែលមានឈ្មោះនៅក្នុងក្រុមនោះទៅប្រើនៅលើសន្លឹកកិច្ចការផ្សេងៗ។
-Select លើក្រមទិន្នន័យដែលអ្នកចង់ដាក់ឈ្មោះជាក្រុមឧទាហរណ៍ថានៅពេលនេះ យើងខ្ញុំជ្រើសរើសយកទិន្នន័យស្ថិតនៅក្នុង column P_Name បន្ទាប់មកទើបយើងចាប់ផ្ដើមដាក់ឈ្មោះឱ្យក្រុមនោះ។នៅពេលនេះយើង ដាក់ឈ្មោះថា prodoct_type បន្ទាប់មកចុចលើ Key ” Enter ” ដើម្បីទទួលយកឈ្មោះថ្មីនេះ។ ៥-បង្កើតវិក្កយបត្រ(invoice) សម្រាប់ចេញឱ្យទៅអតិថិជនក្រោយពេលគេបានទិញផលិតផលពីហាងអ្នកដោយ បង្កើតសន្លឹកកិច្ចការថ្មីឈ្មោះថា invoice។
៦-ប្រើប្រាស់ Validation ដើម្បីទាញទាញទិន្នន័យពីសន្លឹកកិច្ចការឈ្មោះថា products មកបង្ហាញនៅលើសន្លឹកកិច្ចការ invoice ឬវិក្កយបត្រ។
-ជ្រើសរើស cell ណាដែលអ្នកចង់រក្សាទិន្នន័យនៅក្នុងសន្លឹកកិច្ចការថ្មីសម្រាប់ ធ្វើវិក្កយបត្រដោយជ្រើសរើសយកតែមួយ column ជាគោលបន្ទាប់មកចុចលើ Data នៅលើ toolbar។
៧-ចុចលើម៉ឺនុយបា Data Validation> Data Validation…ដូចមានបង្ហាញតាមរយៈរូបខាងលើ។
-Allow: ជ្រើសរើសយក list នៅពេលអ្នកចុចលើ cell នោះវានិងបង្ហាញទិន្នន័យដល់អ្នកជា List សម្រាប់ជ្រើសរើសនូវឈ្មោះឬប្រភេទទិន្នន័យនីមួយៗ។
-prodoct_typeជាឈ្មោះទិន្នន័យជាក្រុមដែលអ្នកបានដាក់ឱ្យនៅក្នុង សន្លឹកកិច្ចការ products ហៅវាមកបង្ហាញនៅលើសន្លឹកកិច្ចការវិក្កយបត្រនេះ។ក្រោយពីបានបំពេញ ដូចរូបខាងលើរួចមកចុចលើប៊ូតុង OK ដើម្បីយល់ព្រម។
៨-ប្រើរូបមន្ត VLOOKUP ដើម្បីទាញយកទិន្នន័យពីសន្លឹកកិច្ចការ product ដែលបានរក្សាប្រភេទទិន្នន័យមកបង្ហាញនៅលើសន្លឹកវិក្កយបត្រទៅតាម ឈ្មោះដែលអ្នកជ្រើសរើសយកចេញពី Cell អ្នកបានកំណត់យកជាមួយការប្រើ Data Validation ។
មានរូបមន្តទូទៅ៖ VLOOKUP (lookup_value, table_array,col_index_num,[range_lookup])
-lookup_value: ជាតម្លៃនៃទិន្នន័យរបស់អ្នកដែលត្រូវរកនៅក្នុង Cell ដូចនៅក្នុងឧទាហរណ៍នេះយើងខ្ញុំចង់ធ្វើការស្វែងរកតាមឈ្មោះផលិតផល គឺ product type ចេញពី column Product Name។
-table_array: ជាកន្លែងដែលអ្នកត្រូវស្វែងរកទិន្នន័យថាទិន្នន័យទាំងអស់នោះអ្នក ទាញចេញពីតារាងណាចេញពីសន្លឹកកិច្ចការណា?ដោយវាមានការអាស្រ័យ តាមCell ដែលមានជាក់ស្ដែងដូចមានក្នុងឧទាហរណ៍នេះគឺ($B$2:$D$10)។
-col_index_num: ជាទីតាំងឬ column ណាមួយដែលអ្នកត្រូវហៅតម្លៃរបស់វាមកបង្ហាញ។នៅក្នុងឧទាហរណ៍នេះ យើងហៅ column “quantity មកបង្ហាញ។
-[range_lookup]: ជាតម្លៃឬជាទីតាំងមួយសម្រាប់ឱ្យអ្នកធ្វើការផ្គូផ្គង។ប្រសិនបើវា បាបជួបតម្លៃចុងក្រោយហើយវាបានបោះតម្លៃនោះចេញមក។នៅក្នុង ឧទាហរណ៍នេះវាមិនមានលក្ខណឬតម្លៃទេប្រសិនបើវារកឈ្មោះមិនឃើញជា លទ្ធផលវានិងផ្ដល់សញ្ញា #N/A ។ចំណាំថានៅក្នុង Excel មានតម្លៃពីគឺ 0 ជំនួសឱ្យ False ហើយ 1ជំនួសឱ្យ True។
*នៅក្នុង cell quantity អ្នកត្រូវបំពេញរូបមន្តដូចខាងក្រោម។
=VLOOKUP(A2,products!$B$2:$D$10,2,FALSE) -A2: ជាតម្លៃដែលអ្នកត្រូវធ្វើការជ្រើសរើសយកជាពី Product Name (P_Name)។
-Products!: ជាឈ្មោះសន្លឹកកិច្ចការដែលអ្នកហៅពីសន្លឹកកិច្ចការទីមួយ (products)។
-$B$2:$D$10:ជា Cell ដែលយើងត្រូវទាញទិន្នន័យមកបង្ហាញហើយលេខ 2 ជាជួរឈរដែលយើងបានជ្រើសរើសយកទិន្នន័យយក។
*នៅក្នុង cell Unit_Price: =VLOOKUP(A2,products!$B$2:$D$10,3,FALSE)ហើយនៅក្នុង cell ផ្សេងៗអ្នកត្រូវបំពេញរូបមន្តដូចគ្នាប៉ុន្តែត្រូវដូរ ចំនួនcol_index_num ឬលេខនៃជូរឈរផ្សេងៗពីគ្នាឱ្យត្រូវនិងទីតាំងដែលអ្នកចង់ទាញមក បង្ហាញ។
៩-លទ្ធផលទទួលបានក្រោយពីប្រើ VLOOKUP គឺ៖
-ម្យ៉ាងទៀតអ្នកអាចប្រើ VLOOKUP ទាញយកទិន្នន័យដោយផ្ទាល់ដោយអ្នកមិនចាំបាច់ចុចជ្រើសរើសតាមរយៈ ឈ្មោះឡើយដោយគ្រាន់តែបញ្ចូលរូបមន្ត VLOOKUP: =VLOOKUP(A2,products!$A$2:$D$10,4,FALSE)។
-អនុវត្តន៍ដូចខាងលើនេះអ្នកវានិងធ្វើការផ្លាស់ប្ដូរនៅពេល អ្នក បានផ្លាស់ប្ដូរទិន្នន័យនៅក្នុងសន្លឹកកិច្ចការ products។
របៀបប្រើតួនាទី Vlookup នៃកម្មវិធី Excel 2007
គន្លឹះក្នុងការបញ្ចូលទិន្នន័យពី Text file ទៅក្នុងសន្លឹក Excel
ការ import text fileទៅរក្សាទិន្នន័យនៅក្នុង File Excel ជា វិធីសាស្ត្រដ៏ងាយស្រួលមួយដែលធ្វើឱ្យអ្នកប្រើទាំងអស់មិនចាំបាច់ វាយបញ្ចូលទិន្នន័យសាឡើងវិញ។សូមមើលពីរបៀបនៃការអនុវត្តទៅតាម ជំហាននីមួយៗដូចខាងក្រោម។
១-បើក file excel ដែលអ្នកបានបង្កើតរួចឬ file ថ្មីរួចជ្រើសរើសយកសន្លឹកឬ sheet ណាដែលអ្នកចង់បញ្ចូលបន្ទាប់មកចុចលើថេប “data” នៅលើ raibbon ប៊ូតុង។
២-ចុចលើម៉ឺនុយ “From Text “ បន្ទាប់មកអ្នកចូលទៅកាន់ Text file ដែលអ្នកចង់យកទិន្នន័យពី Text tile នោះមកដាក់ក្នុងសន្លឹកនៃExcel ដោយអ្នកគ្រាន់តែជ្រើសរើសយកពីចំណុចដែលអ្នកត្រូវចាប់ផ្ដើមនៃទិន្នន័យដោយចុចលើពាក្យ “Import”។
៣-ចុចលើ Next > Nextដើម្បីអ្នកអាចផ្ដាច់ទិន្នន័យពីបន្ទាត់នីមួយៗនៃទិន្នន័យដែលមាននៅក្នុង Text file។
-Column data format: ជាកន្លែងសម្រាប់កំណត់លក្ខណទៅលើទិន្នន័យក្រោយពេលបញ្ចូលលើសន្លឹកកិច្ចការលើ Excelដោយជ្រើសរើសលើ radio boxជាបន្តចុចលើ Finish។
៤-ចុចលើ OK ដើម្បី បញ្ចូលទិន្នន័យទៅលើសន្លឹកកិច្ចការដែលអ្នកបានកំណត់ប៉ុន្តែ ប្រសិនបើយើងចងធ្វើការកំណត់លក្ខណផ្សេងៗនៅលើទិន្នន័យអ្នកអាចចុច លើ “Properties…”។
-យើងឃើញថាវាមិនមានលក្ខណស្មុគស្មាញអ្វីឡើយនិងត្រូវតាមទីតាំងរបស់វា។





