នាឡិការ

Temperature

RSS

ខ្ទមស្បូវផ្ទះខ្ញុំ


    ផ្ទះខ្ញុំខ្ទមស្បូវនៅវាលស្មៅ អាកាសស្រឡះមានព្រឹក្សព្រៃ មានកូនត្រពាំងមានទឹកប្រើ មានគ្រែរនាបរៀបសមរម្យ មានភ្នាក់ឫស្សីហាលអាវខោ បងប្អូនជួបជុំគ្មានរវាត មុងមួយគ្នាដប់សព្វសុខកាយ ផ្ទះតូចចង្អៀតចិត្តល្អជា
    កណ្តាលស្រែស្រូវលាស់ខៀវខ្ចី ត្នោតតឿត្នោតលៃឫស្សីជុំ។ ផ្ទះគ្មានជណ្តើរតែសុខុម កន្ទេលក្រហមក្រាលជូនញាតិ។ បង្អួចចំហមិនចង្អៀត យប់ចងមុងទៀតដេកជុំគ្នា។ ក្នុងចិត្តសប្បាយរួមនិន្រ្ទា ក្រមែនទ្រព្យាតែមង្គល៕

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment