ផ្កាឈូករីកស្រស់លើផ្ទៃបឹង សោភ័ណបុប្ផាល្អឆោមឆាយ ផ្កាឈូកវរលក្ខណ៍ដុះពីភក់ ប្រែជាឱសថប្រោសចិន្តា ផ្កាឈូករហង់ក្នុងគង្គា រាយពាសផ្ទៃបឹងរីកហែរហូរ ឈូករីកប៉ប្រឹមញញឹមស្រស់ បានឈូកកំដរដួងចិន្តា | ភ្នែកគន់សំលឹងឥតមានណាយ នាំចិត្តសប្បាយណាយទុក្ខា។ គួរធំអាក្រក់ដិតនាសា អារម្មណ៍ស្រស់ថ្លាត្បិតពិដោរ។ រេរាំកាយាតាមជំនោរ ទេសភាពពេញពោរហាក់សួគ៌ា។ កវីខ្ញុំរស់លែងកំព្រា ទឹកខ្មៅប៉ាការស់និរន្តន៍អើយ៕ |
0 comments:
Post a Comment