បេះដូងបងមួយកាត់ជូនចរណៃ បេះដូងបងផ្ញើរជូនលំអងផ្កា បេះដូងបងប្រាប់ឆាប់វិលណា៎ពៅ បេះដូងបងផ្តាំទៅកែវវមិត្រ បេះដូងបងយំដង្ហោយហៅអូន បេះដូងរណ្តំរណ្តំរកម្ចាស់ស្នេហ៍ បេះដូងបងចាំចាំលំអងផ្កា បេះដូងសោកសៅរង់ចាំដំណឹង | ដោយចិត្តភក្តីចំពោះស្នេហា មួយទងសោភាពំងារដួងចិត្ត។ បងនឹកឆោមឆ្លៅស្ទើរផុតជីវិត វិលមករួមស្និទ្ធស្នេហ៍ពិតឥតប្រែ។ ចិន្តាស្រពោនត្បិតបាត់មាសមេ កន្លងថ្ងៃខែអូនបាត់សូន្យឈឹង។ រញ្ជួយឱរ៉ានឹកស្រីព្រលឹង ចាំពៅព្រលឹងវិលវិញណា៎អូន… |
0 comments:
Post a Comment