ប្រសិនបើនៅក្នុងកុំព្យូទ័រលោកអ្នកមាន User Account ហើយលោកអ្នកបានដាក់ពាក្យសម្ងាត់ (Password) ទៅឱ្យវា ហើយភ្លេច។ តើលោកអ្នកធ្វើដូចម្តេចទើបចូលទៅប្រើប្រាស់កុំព្យូទ័របាន? សូមកុំបារម្មណ៍ KT42 នឹងណែនាំនៅកម្មវិធីមួយមានឈ្មោះថា RED Cammander 2005 ។
ERD Commander 2005 គឺជាកម្មវិធីមួយប្រើសម្រាប់បង្កើតឌីស Windows មួយដែល ដំណើរការដោយមិនចាំបាច់មានប្រព័ន្ធប្រតិបត្តិការ (Live CD) ជាពិសេសឌីសនោះមានសមត្ថភាពអាច លុបលេខសម្ងាត់ដែលយើងភ្លេច ហើយដាក់លេខសម្ងាត់ថ្មីជំនួសវិញ (Change Password) …។ សូមមើលនូវអនុវត្តដូចខាងក្រោមៈ
ជាដំបូងសូមដាក់ស៊ីឌីកម្មវិធី ERD Commander2005 ដែលយើងបានបង្កើតរួចរាល់ហើយ ចូលទៅក្នុង CD-Room ហើយចូលទៅកាន់ BIOS ដើម្បីកែ ឱ្យ Boot ចេញពី CD-Room
ពេលនោះវានឹងដំណើរការកម្មវិធីដូចខាងក្រោមៈ
![]() | ![]() |

បន្ទាប់មកសូម Select លើពាក្យ C:\WINDOWS Microsoft Windows XP Professional, Service Pack2
សូមវាយបញ្ចូលលេខសម្ងាត់ដែលបានដាក់នៅពេលដែលយើងបង្កើតកម្មវិធី ERD Commander 2005

រួចចុចប៊ូតុង OK
បន្ទាប់មកយើងនឹងបានរូបដូចខាងក្រោម

សូមចុច Start => System Tools => Locksmith
បន្ទាប់មកយើងនឹងបានផ្ទាំងដូចខាងក្រោមៈ

បន្ទាប់មកសូមចុច Next យើងនឹងបានរូបដូចខាងក្រោមបន្តទៀត

- Account = សូមជ្រើសរើសឈ្មោះអ្នកប្រើប្រាស់ (User) ដែលយើងចង់ប្តូរ ឬដោះលេខសម្ងាត់
- New Password = បន្ទាប់មកវាយលេខសម្ងាត់ថ្មី
- Confirm Password = វាយលេខសម្ងាត់ដូចខាងលើម្តងទៀត
បញ្ជាក់ៈ ពេលយើងដាក់លេខសម្ងាត់ថ្មី ពេលនោះវាលុបលេខសម្ងាត់ចាស់ចោលដោយស្វ័យប្រវត្តិ
ចំណុចបន្ទាប់សូមចុចប៊ូតុង Next

រូបខាងលើនេះបញ្ជាក់ថា យើងបានផ្លាស់ប្តូរ ឬ កំទេចលេខសម្ងាត់បានជោគជ័យហើយ
ចំណុចបញ្ចប់សូមចុចប៊ូតុង Finish
0 comments:
Post a Comment