នាឡិការ

Temperature

RSS

របៀប​បង្ហាញ Label នៅ​លើ​របាខាង

មុន​ដំបូង​ចុច​លើ Layout រួច​ហើយ​ចុច​លើ Add Gadget ដែល​ស្ថិត​នៅ​របាខាង

បន្ទាប់​មក វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​មាន Gadget ជា​ច្រើន រួច​យើង​ស្វែង​រក Gadget មួយ​ដែល មាន​ឈ្មោះ​ថា Label រួច​ចុច​លើ​ប៊ូតុង ដែល​មាន​សញ្ញា បូក។

បន្ទាប់​មក​វា​បង្ហាញ​ផ្ទាំង​មួយ សម្រាប់​ឲ្យ​យើង​បំពេញ​ចំណង​ជើង និង កំណត់​ផ្សេងៗ​ទៀត។
ក្នុង​នោះ​ដែរ យើង​មាន​ចំនុច​សំខាន់​ពីរ គឺ៖
(ទី១) បើ​យើង​ជ្រើស​រើស​យក​ All Labels នោះ Gadget របស់​យើង​នឹង​បង្ហាញ Label ទាំង​អស់ ដែល​យើង​មាន។
ទី២ បើ​យើងជ្រើស​រើស​យក Selected Labels នោះ Gadget របស់​យើង​នឹង​បង្ហាញ​តែ Label ណា​ដែល​យើង​បាន​ជ្រើស​រើស។
ជា​ធម្មតា​ដើម្បី​ឲ្យ Label យើង​ងាយ​ស្រួល​ដល់​អ្នក​ទស្សនា​ក្នុង​ការ​អាន​នោះ យើង​ជ្រើស​រើស​យក ជំ​រើសទី២ គឺ Selected Labels ដូច​រូប​ខាង​ក្រោម

បន្ទាប់​មក​ចុច​លើ Edit

ពេល​នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​សម្រាប់​ឲ្យ​យើង​ជ្រើស​រើស Label ណា​ដែល​យើង​ចង់​បង្ហាញ។
ដោយ Gadget នេះ ខ្ញុំ​ចង់​បង្ហាញ Label ដែល​ជា​ប្រភេទ​ទិន្នន័យ​ធំៗ ដូចនេះ យើង Check លើ​តែ Label ណា​ដែល​ជា Label ជា​ប្រភេទ​ទិន្នន័យ​ធំៗ​បាន​ហើយ រួច​ចុច​លើ​ប៊ូតុង Done

ពេល​នេះ យើង​ទទួល​បាន Gadget ដែល​សម្រាប់​បង្ហាញ Label ដែល​ជា​ប្រភេទ​ទិន្នន័យ​ធំៗ​ហើយ។
ដូចនេះ ពេល​ដែល​យើង​ចង់​បង្ហាញ ប្រភេទ​ទិន្នន័យ​តូចៗ​ទៀត​ យើង​ក៏​ធ្វើ​ស្រដៀង​នឹង​វិធី​ខាង​លើ ដែរ ដោយ​បង្កើត Gadget មួយ រួច​ជ្រើស​រើស Label ដែល​ជា​ប្រភេទទិន្នន័យ​តូចៗ​ទៅ ជា​ការ​ស្រេច។
ដូច​រូប​ខាង​ក្រោម

សំគាល់: ដើម្បី​ផ្តាស់​ប្តូរ​ទីតាំ​នៃ Gadget ​យើង​គ្រាន់​តែ​ចាប់​ទាញ​វា រួច​យក​ទៅ​ដាក់​កន្លែង​ដែល​យើង​ចង់​បាន​ រួច​ចុច​លើ​ប៊ូតុង Save Arrangement
ហើយ​ករណី​បើ​ចង់​លុប​វា​វិញ យើង​ចុច​លើ Edit រួច​ចុច​លើ​ប៊ូតុង Remove
លទ្ធផល

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment