នាឡិការ

Temperature

RSS

របៀប​ដាក់ music player លើ Blogspot

Blogspot វា​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ជា​ច្រើន ក្នុង​ការ​សរសេរ​កូដ​បន្ថែម ព្រម​ទាំង​កូដ JavaScript ផង ដែរ។ នៅ​ពេល​នេះ​ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​ដាក់ music player នៅ​លើ​ប្លុក​របស់​យើង ដើម្បី​ឲ្យ​អ្នក ទស្សនា​អាច​ស្តាប់​បទ​ចំរៀង​ពិរោះ​ៗ ជា​ការ​កំសាន្ត​អារម្មណ៍។
ដើម្បី​បាន music player មក​ដាក់​លើ​ប្លុក​របស់​យើង យើង​ត្រូវ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖
១. ស្វែង​រក​គេហ​ទំព័រ​ណា​ដែល​ផ្តល់​កូដ music player ដោយ​ឥត​គិត​ថ្លៃ។ មាន​គេហ​ទំព័រ​ជា​ច្រើន ដែល​ផ្តល់​ឲ្យ​យើង​ដោយ​ឥត​គិត​ថ្លៃ តែ​ពេល​នេះ ខ្ញុំ​សូម​លើក​យក​គេហ​ទំព័រ​មួយ គឺ singingbox.org

ដូច​នេះ សូម​ចុច​ទី​នេះ ដើម្បី​ចូល​ទៅ​កាន់​គេហ​ទំព័រ​នោះ រួច​ធ្វើ​ការ​ចុះ​ឈ្មោះ​ជា​សមាជិក រួច Login។
២. បន្ទាប់​ពី​យើង Login រួច​ហើយ យើង​ចូល​ទៅ Contro Panel ពេល​នឹង​ឃើញ Menu ដូច​រូប​ខាង​ក្រោម

ដូច​រូប​ខាង​លើ ជា​មុន​ដំបូង​យើង​មាន​បី​ដំណាក់​កាល៖
(១). Playlist Manager: កែ​ប្រែ និង បន្ថែម​បទ​ចំរៀង​ទៅ​ក្នុង List
(២). Change player skin color: កែ​តម្រូវ​រូប​រាង music player របស់​យើង
(៣). Get Embed codeយក​កូដ​ទៅ​ដាក់​ ប្លុក​របស់​យើង

របៀប​បន្ថែម​បទ​ចំរៀង​ទៅ​ក្នុង Playlist

ចូល​ទៅ​ក្នុង Playlist manager បន្ទាប់​មក​វា​នឹង​បង្ហាញ​ដូច​រូប​ខាង​ក្រោម៖

បន្ទាប់​មក​យើង​ចុច​លើ Add new song បន្ទាប់​មក​វា​នឹង​បង្ហាញ​ទំព័រ​មួយ​ទៀត ដើម្បី​ឲ្យ​យើង​បំពេញ ចំនង​ជើង​បទ​ចំរៀង និង អាស័យ​ដ្ឋាន​នៃ​ឯក​សារ​ចំរៀង​របស់​យើង ( URL )។ បន្ទាប់​ពី​បំពេញ​រួច​រាល់ ហើយ​ចុច​លើ​ប៊ូតុង Add ជា​ការ​ស្រេច។ ហើយ​យើង​ធ្វើ​ដូច​នេះ​ដដែលៗ​ដើម្បី​បន្ថែម​បទ​ចំរៀង​ជា ច្រើន​ទៅ​តាម​ដែល​យើង​ចង់​បាន។

របៀប​យក​កូដ​ទៅ​ដាក់​លើ​ប្លុក

យើង​ចូល​ទៅ​កាន់ Control Panel វិញ រួច​ចុច​លើ Get Embed Code នៅ​ពេល​នោះ​វា​នឹង​បង្ហាញ ទំព័រ​មួយ​ទៀត​ដែល​អាច​ឲ្យ​យើង​ធ្វើ​ការ​កំណត់​ផ្សេង​ៗ​ទៀត ដូច​ជា កំណត់​ឲ្យ​វា​លេង​បទ​ចំរៀង ដោយ​ស្វ័យ​ប្រវត្តិ​ជា​ដើម។ ហើយ​សំខាន់​នោះ គឺ​វា​ឲ្យ​យើង Copy code នៃ music player ទៅ​ដាក់ លើ​ប្លុក​របស់​យើង។

៣. បន្ទាប់​ពី​យើង Copy code រួច​ហើយ យើង Login ចូល​ទៅ​ប្លុក​របស់​យើង រួច​បន្ថែម Gadget HTML/JavaScript ។

បន្ទាប់​មក​ទៀត past code ដែល​យើង​បាន Copy ដាក់​ក្នុង Gadget នេះ រួច​ចុច​លើ​ប៊ូតុង Save។

ខាង​ក្រោម​នេះ​គឺ​ជា music player ដែល​យើង​បាន​ធ្វើ៖

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment