
ការប្រកាសលើកនេះ ចង់បង្ហាញពីការលុបបំបាត់រូបដែលយើងមិនចង់អោយមាននៅក្នុងរូបថត របស់យើង ព្រោះពេលខ្លះយើងបានថតជាប់រូបអ្នកដ៏ទៃរឺអ្វីមួយដោយមិនដឹង ខ្លួន។ ដូចនេះបើចង់យករូបនោះចេញសូមសាកល្បងជាមួយនិងវិធីសាស្រ្តខាង ក្រោមដោយខ្លូនឯង។
១.បើករូបជាមុនសិន ខាងក្រោមនេះជារូបគំរូ ដោយចង់ធ្វើការយករូបសត្វនោះចេញ៖

២.យកឧបករណ៏ Pen Tool (P)

មកគូសព័ទ្ធជុំវិញរូបនោះ ហើយចុច Ctrl + Enter ដើម្បី select វាដូចខាងក្រោម៖

៣.ចូលទៅ Edit → Fill…ដូចខាងក្រោម៖

អ្នកនិងឃើញផ្ទាំងមួយ ហើយធ្វើការកំណត់ដូចខាងក្រោម

រូចចុច Ctrl + Dដើម្បីដោះ Selecting ជាការស្រេច៖
បញ្ជាក់៖
ការយករូបដែលយើយមិនចូលចិត្តចេញនេះ មិនប្រាកដថាអាចធ្វើបានគ្រប់រូបនោះទេ គឺវា អាស្រ័យតាមរូបរបស់យើងណាដែល មានផ្ទៃខាងក្រោយ និង ជុំវិញវាមានភាពស្រដៀងគ្នា។ សរុបមកគឺផ្ទៃខាងក្រោយត្រូវតែមានភាពប្រហាក់ប្រហែលគ្នា។
0 comments:
Post a Comment