
យើងដឹងហើយថាប្រទេសយើងពុំដែលមានព្រិលធ្លាក់ទេ ដូច្នេះយើងក៏ពុំដែលថតរូបជាប់ព្រិលដែរ។ ប៉ុន្តែប្រសិនបើអ្នកចង់អោយមានព្រិលនៅក្នុងរូបថតរបស់អ្នក អ្នកក៏អាចធ្វើបានដែរជាមួយនិងការ កម្មវិធី Adobe Photoshop។ សូមសាកល្បងជាមួយជំហានខាងក្រោមនេះដោយខ្លួនឯង៖
១.សូមបើករូបជាមុនសិន ខាងក្រោមជារូបគំរូ៖

២.បង្កើត New Layer ថ្មីមួយដោយចូលទៅ Layer → New → Layer (Shift + Ctrl + N)
៣.សូមចាក់ពណ៌សទៅលើ New Layer នោះ ដោយចូលទៅ Edit → Fill... រឺចុច Shift + F5 រូចកំណត់ ដូចខាងក្រោម៖

៤.ការដាក់ចំនុចសតូចៗ ដោយចូលទៅ Filter → Noise → Add Noise...រួចកំណត់ដូចខាងក្រោម៖

៥.ផ្លាស់ប្តូរ Blending Mode ដោយធ្វើការកំណត់ដូចខាងក្រោម៖

៦.ការធ្វើអោយមានភាពស្រអាប់បន្តិច ដោយចូលទៅ Filter → Blur → Gaussian Blur...រូចកំណត់ដូចខាងក្រោម៖

៧.ការយកតែចំនុចសៗដូចព្រិល ដោយចូលទៅ Image → Adjustments → Threshold... រូចកំណត់ដូចខាងក្រោម៖

បញ្ជាក់៖
ប្រសិនបើអ្នកចង់បានព្រិលរាងក្រាស់អ្នកអាចបន្ថែយតំលៃនោះចុះបន្តិច។
៨.ការធ្វើអោយវាកាន់តែដូចព្រិលធ្លាក់ ដោយចូលទៅ Filter → Blur → Motion Blur... រូចកំណត់ដូចខាងក្រោម៖

នេះជាលទ្ធផល

0 comments:
Post a Comment