នាឡិការ

Temperature

RSS

របៀបប្រើ USB Drive សំរាប់ Reset Windows 7 Password

ការ​កែតម្រូវលេខ ឬពាក្យសំងាត់​របស់វីនដូ (Windows password reset disk option) ​ជាលក្ខណៈពិសេស​សំរាប់​រកមកវិញ​នូវលេខ ឬ​ពាក្យ​សំងាត់​​​ដែលអ្នក​បាន​ភ្លេច។ ជាធម្មតា​យើង​ប្រើប្រាស់ស៊ីឌី ឬឌីវីឌី (CD or DVD) សំរាប់​បង្កើតឌីសលេខសំងាត់របស់វីនដូសេវេន។ ប៉ុន្តែ​នៅពេល​នេះ​ USB Drive របស់អ្នក​អាចជួយ​រក្សា​ប្រាក់ និងពេលវេលា​របស់អ្នក ប្រសិន​បើអ្នក​ចំនាយពេល​ប្រហែល ២នាទី​ដើម្បី​សិក្សា និងអនុវត្តន៍​វិធី​ងាយៗ ដែលសំបុកអាយធី នឹង​បង្ហាញជូន​នៅពេល​បន្តិចទៀតនេះ

  • តើត្រូវ​ប្រើ USB Drive  ដោយរបៀបណាសំរាប់​ហៅលេខសំងាត់ដែល​បានបាត់?
1. ស៊ក USB drive របស់អ្នកចូល USB Port ក្នុងកុំព្យូទ័ររបស់អ្នក (អាចយកទំហំចាប់ពី ៥១២ មេកាបៃឡើងទៅ)

2. សូមចុច Mouse ស្តាំលើ USB Drive ដែលបានស៊ក រួចរើសយកពាក្យថា “format”​ ដើម្បីសំអាត Drive នោះចោលទើប​អាច​ប្រើជា Reset Disk  បាន។
សូមប្រាកដថាទិន្នន័យ​ក្នុង USB Drive របស់អ្នក​បានចំលងបន្ត ឬបានរក្សាទុក​នៅទីតាំងផ្សេងរួចហើយ បន្ទាប់មកសូមចុច Format

3.បន្ទាប់ពី​បានសំអាត (Format) រួចហើយ សូមបើក Control panel >> Users Accounts and Family Safety >> User accounts អ្នកនឹងឃើញ“Create a password reset disk

4. អ្នកនឹងឃើញផ្ទាំង”Forget Password Wizard”​ សូមចុចលើប៊ូតុងNext ដើម្បីដំណើការ
how-to-create-pasword-reset-usb-drive-3
5. នៅទីនេះ​សូមអ្នក​ជ្រើសយក USB device ណាមួយ​ (ដែលអ្នក​បានសំអាត) សំរាប់បង្កើត​ password reset disk.
how-to-create-pasword-reset-usb-drive-4
6. សូមចុចលើប៊ូតុង Next ដើម្បីចាប់ផ្តើមដំណើរការ និងជាចុងក្រោយសូមចុច​ប៊ូតុង Finish ដើម្បីបញ្ចប់។

ដូច្នេះលោកអ្នក​នឹងទទួលបានលេខ ឬពាក្យសំងាត់​ដើម្បីការពារ​នៅពេលដែល​អ្នក​ភ្លេច​វា​ដោយចៃដន្យ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment