ការថតរូបវាពិតជាល្អនៅពេលដែលយើងទៅដើរកំសាន្តជាមួយក្រុម គ្រួសារ រឺ មិត្តភ័ក្តិសំរាប់ទុកជា អនុស្សាវរីយ៏ ហើយការថតជាលក្ខណៈវិឌីអូរឹតតែមានភាពសប្បាយរីករាយជាមួយវាថែម ទៀត។ប៉ុន្តែពេលខ្លះវិឌីអូដែលយើងថតនោះវាមានរយៈពេលវែង ហើយយើងចង់មើលកន្លែងណាដែលសខាន់តែប៉ុណ្ណោះ ដូចនេះយើងត្រូវរកកម្មវិធីដើម្បីកាត់យកតែចំនុចសំខាន់ៗនោះចេញ មក។ ការប្រកាសលើកនេះនិងបង្ហាញពីកម្មវិធីមួយដែលអាចចាក់វិឌីអូបាន ច្រើនប្រភេទផង និង អាចដោះស្រាយបញ្ហានេះបានទៀតផង។នោះគឺកម្មវីធី VLC player។
១. បើកកម្មវិធី VLC ហើយអនុវត្តន៏ដូចរូបខាងក្រោម៖
-ចុចត្រង់ “ View” រូចជ្រើសយក “ Advanced Controls”
២. បើកវិឌីអូដែលអ្នកចង់កាត់ រូចទាញ Slider ទៅកន្លែងដែលអ្នកចង់ចាប់ផ្តើមកាត់នោះ
បន្ទាប់មកសូមចុចលេខដូចខាងក្រោម៖
១.សំរាប់សំរេចយកទីតាំងដែលអ្នកចង់ចាប់ផ្តើម
២.សំរាប់ចាប់ផ្តើមថតយកចំនុចនោះ
៣.សំរាប់បន្តការថតនោះ
៣. បន្ទាប់មកពេលអ្នកត្រូវការបញ្ឈប់ការថតនោះសូមចុចលេខ ២ ម្តងទៀតជាការស្រេច។ហើយវាត្រូវបានរក្សាទុកនៅក្នុង
Library → Video ដូចរូបខាងក្រោម៖
របៀបកាត់វីឌីអូនៅក្នុងកម្មវិធី VLC player
8:30 PM |
Labels:
គន្លឹះកុំព្យូទ័រ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment