នាឡិការ

Temperature

RSS

មី​បំពង

គ្រឿងផ្សំ

ប៊ី​ហ៊ុន ខ្លា​ញ់រាវ បង្កង សាច់ជ្រូក (​សាច់​សុទ្ធ​) យី ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សៀង ម្ទេស​ក្រហម ខ្ទឹម​ស ខ្ទឹម​ក្រហម
​ក្រូចឆ្មារ ពង​ទា ស្លឹក​គូឆាយ សណ្ដែក​បណ្ដុះ ម្ទេសផ្លោក​ទុំ សណ្ដែកដី អំបិល ទឹកត្រី ស្ករស ម្សៅ​ស៊ុប ។

​វិធី​ធ្វើ

១- ប៊ី​ហ៊ុន យក​ទៅ​បំពង​ខ្លាញ់​ឲ្យ​ឡើង​ពណ៌​ក្រហម​ស្រួយ ។
​២- សាច់ជ្រូក (​សាច់​សុទ្ធ​) ហាន់​ជា​ចង្វាមូល​តូចៗ ។
៣- បង្កង​យក​សំបក​ចេញ ហាន់​ជា​បន្ទះ​ស្ដើងៗ ។
​៤- ម្ទាស​ក្រហម​បុកលាយ នឹង ខ្ទឹម​ស សៀង ឲ្យ​ល្អិត ។
​៥- ខ្ទឹម​ប្រៃ​ហាន់​ជា​បន្ទះ​ស្ដើងៗ ហៃ​ប៊ី​ពុះ​ជា​ពីរ យី​ហ៊ឺ ហាន់​ជា​សរសៃ​ឆ្មា​រៗ ម្ទាស​ផ្លោក​ទុំ ហាន់​ជា​សរសៃ
​ឆ្មា​រៗ​ដែរ ។
​៦- សណ្ដែកដី​លីង​បកសំបក​បុក (​បុក​កុំឲ្យ​ល្អិ​តពេក​) ។
​៧- ពង​ទា​វាយ​ឲ្យ​បែកដាក់​ខ្លាញ់​ទៅក្នុង​ខ្ទះ​ឲ្យ​សើ​មៗចាក់​ពង​ទា​វាច​ឲ្យ​ស្ដើងត្រឡប់​ចុះ​ឡើង​ឲ្យ​ឆ្អិនទើប
​ដួស​យក​មក​ហាន់​ជា​សរសៃ​ឆ្មារៗ។
៨- ខ្ទឹមក្រហម​ហាន់​ស្ដើងៗ បំពង​ខ្លាញ់​ឲ្យ​ឈ្ងុយ ។
៩- ស្លឹក​គូឆាយ លាង​ទឹក​ឲ្យ​ស្អាត កាត់​ប្រវែង​ពី​ថ្នាំងដៃ សណ្ដែកបណ្ដុះ​បេះ​កន្ទុយ​ចេញ​ឲ្យ​ស្អាត ។
១០- ដាក់​ខ្ទះ ចាក់​ខ្លាញ់​រាវ​បន្តិច ដាំ​ឲ្យ​ក្ដៅ ដាក់ សាច់ជ្រូក សាច់​បង្កង ឆា​ត្រឡប់​ចុះ​ឡើង​ឲ្យ​រី​ងទឹក ទើប
​ដាក់​ម្ទេស​បុក យី​ហ៊ឺ ហៃ​ប៊ី ខ្ទឹម​ប្រៃ សណ្ដែកដី ចាក់​ទឹកត្រី អំបិល ស្ករ ម្សៅ​ស៊ុប ឆា​ចូល​គ្នា​ឲ្យ​សព្វ ភ្លក់​មើល​ឲ្យ​ល្មម
​ដួស​ដាក់​ចាន​ទុក ។
១១ – យកប៊ី​ហ៊ុន​បំពង សាច់​ឆា​និង​ខ្ទឹមក្រហម​បំពង មក​ច្របល់​បញ្ចូល​គ្នា​ឲ្យ​សព្វ រួច​ដាក់​កណ្ដាល​ចាន​ពង
​ក្រពើ​រោយ​ពង​ទា​ពីលើ យក​ម្ទេសផ្លោក​ដែល​ហាន់​ទុក​នោះ​រោយ​ចំ​កណ្ដាល ហើយ​យក​ស្លឹក​គូឆាយ រៀប​ព័ទ្ធជុំវិញ ទើប
​យក​សណ្ដែកបណ្ដុះ​រៀប​ដាក់​តាម​គែម​ចាន​ជុំវិញ​ទៀត កាត់​ម្ទេសដៃនាង​ទុំ​ជា​ផ្កា ដោត​តាម​ចំហៀង​ជាការ​ស្រេច ។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment