ពិតមែនហើយពេលខ្លះយើងមានការខ្មាស់អៀនក្នុងការប្តូរពណ៌សក់ នៅពេលចេញទៅក្រៅដើម្បីភាពទាក់ទាញពីអ្នកដ៏ទៃ រឺនៅក្នុងរូបថតរបស់យើង។ តែកុំតូចចិត្តធ្វើអ្វីព្រោះយើងក៏អាចប្តូរពណ៌សក់នៅក្នុងរូបថត យើងបានដែរ ជាពិសេសយើងអាចជ្រើសពណ៌បានច្រើនពណ៌តាមចិត្ត ហើយដូចពណ៌ធម្មជាតិទៀតផង។
ដំបូងបន្ទាប់ពីយើងបានបើកកម្មវិធី Adobe Photoshop និងជ្រើសរូបរបស់យើងរូចហើយ យើងត្រូវអនុវត្តន៏ដូចខាងក្រោម៖
១. សូមជ្រើសយក ឧបករណ៏ Edit in Standard Mode (Q)
២.បន្ទាប់មកសូមជ្រើសរើសឧបករណ៏ Brush Tool (B)
៣.បន្ទាប់មកយើងធ្វើការផាត់នៅត្រង់សក់ដែលនៅក្នុងរូបថតរបស់យើងអោយបានសព្វដូចរូបខាងក្រោម៖
៤.នៅពេលផាត់រូចហើយយើងធ្វើការចុចលើឧបករណ៏ Edit in Standard Mode (Q) ដើម្បីបញ្ឈប់ការប្រើប្រាស់វា
៥.បន្ទាប់ចុចទៅលើពាក្យ Layer ដែលមាននៅលើ Menu Bar រួចជ្រើសរើសយក Solid Color ដូចខាងក្រោម៖
៦.បន្ទាប់ធ្វើការកែប្រែដូចខាងក្រោម៖
.ត្រង់ Mode: Soft Light
.បន្ទាប់មកចុច Ok
៧.ហើយធ្វើការជ្រើសរើសពណ៏តាមតែអ្នកត្រូវការ ហើយចុច Ok ជាការស្រេច៖
វិធីប្តូរពណ៌សក់ដូចធម្មជាតិ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment