នាឡិការ

Temperature

RSS

របៀប​បង្កើត​រូបភាព​បក ក្នុង Photoshop

ញុំ សូមលើក​ការរចនា​ដោយ​ប្រើប្រាស់​កម្មវិធី Adobe Photoshop​ ងាយៗ​មក​បង្ហាញ​ជូន​លោកអ្នក​ដែល​មាន​ចំណូលចិត្ត​ខាង​រចនា​រូបភាព នោះគឺ​​របៀប​បង្កើត​រូបភាព​បក ក្នុង Photoshop។

ចំណាំ៖ ប្រសិន​បើអ្នក​ប្រើ Warp filter នោះវានឹង​ដំណើរការ​សម្រាប់​តែ Photoshop CS2​ ឬកំណែប្រែ​ខ្ពស់ជាងនេះ​តែ​​ប៉ុន្នោះ។
ជាដំបូង​សូមបើក​កម្មវិធី Photoshop រួចបើក​រូបភាព​ដែល​អ្នកចង់​រចនា ឬដាក់ Effect ទៅលើ។ បន្ទាប់មកសូម​​ដោះសោរ (unlock) background layer ។ ដើម្បីដោះសោរ សូមចុចពីរដង (double click) លើ lock icon ក្នុង layers palette នោះ (សូមមើលរូប)។

ក. សូមប្រើឩបករណ៍ Rectangular Marquee  (ដើម្បីគូរ​ប្រអប់បួនជ្រុង) ហើយសូមចុច Shift key ឲ្យជាប់ កំឡុងពេលចុច។ សូម Select ​យក square area ហើយដាក់​លើ​ទីតាំងណាមួយ​នៃរូប​ភាព​របស់អ្នក (រូបដែលបាន​បើក)។
ខ. សូមប្រើ ឩបករណ៍ Gradient  (G) ដោយប្រើ​ពណ៌ សនិងខ្មៅដើម្បី​គូរ​ (black and white gradient) ដែលជា​ពណ៌ដើម (Default) បើអ្ន​ក​មិនបានកែប្រែទេនោះ។
គ. សូមចុច Ctrl+D ដើម្បី​ដក select (deselect) នូវទីតាំង​ដែលបាន select ហើយចូលទៅកាន់ Edit > Transform > Warp ឬ CTRL + T  ចុច Mouse ស្តាំ => Wrap

សូមពិនិត្យ​រូប រួចអនុវត្តន៍​តាមបីជំហាន (ក, ខ និងគ)៖

ឥឡូវនេះ​សូមទាញ​រូប ពីក្រោម​ឡើង​មកលើ បញ្ឆិត (ដូចរូបខាងក្រោម) រួចចុច Enter

ដើម្បីទទួលបាន​រូប​ភាពដូចកុហកពិតៗ សូមបន្ថែម​ស្រមោល​ដល់​រូបភាពនេះ (drop shadow) ដោយចូលទៅកាន់ Layer > Layer Styles > Blending Options ។ តែប៉ុន្នេះ​លោកអ្នក​នឹង​ទទួលបាន​រូបភាព​ ដែល​ដូចជា បក​ចេញពី​បន្ទះ​អ្វីមួយចឹង!

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment