នាឡិការ

Temperature

RSS

របៀប​ធ្វើ​អក្សរ​មាស​នៅ​ក្នុង​កម្ម​វិធី Adobe Photoshop



អ្នក​ប្រហែល​ជា​ស្គាល់​កម្ម​វិធី Adobe Photoshop ហើយ​ព្រោះ​វា​អាច​ធ្វើ​ការ​រចនា​រូប​ភាព រឺ​អ្វីៗ​បាន​ច្រើន។ ចំពោះ​ការ​ប្រកាស​លើក​នេះ​ខ្ញុំ​និង​ធ្វើ​ការ​បង្ហាញ​ពី​ការ​ប្តូរ​ពី​អក្សរ ​ធម្មតា​ទៅ​ជា​អក្សរ ដែល​មាន​ពណ៏​ដូច​មាស។
ដំបូង​យើង​ត្រូវ​បើក​សន្លឹក​ថ្មី​មួយ (Ctrl + n) និង​ចាក់​ពណ៌​ប្រផះ​ចូល​ដូច​រូប​ខាង​ក្រោម​ដើម្បី​អោយ​វា​ងាយ​ស្រួល​មើល៖

បន្ទាប់​មក​ត្រូវ​យក​ឧបករណ៏ Horizontal Type Tool (T) យក​មក​គូស អក្សរ​អ្វី​ក៏​បា​ន​(នៅក្នុងឧទាហរណ៏គឺមាស) បន្ទាប់​មក​សូម​ជ្រើស​យក​ពាក្យ Select ត្រង់ Menu bar​ រួច​ជ្រើស​យក Load Selectionដូច​រូប​ខាង​ក្រោម

បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ Dialog box មួយ​ហើយ​សូម​ចុច OK បន្ទាប់​មក​ទៀត​សូម​ឈរ​លើ Channel ហើយ​ជ្រើស​យក Create New បន្ទាប់ Ctrl + Backspace ដូច​រូប​ខាង​ក្រោម

បន្ទាប់​មក​ចុច Filter ត្រង់​ Menu barជ្រើស​យក Blur -> Gaussian Blur ដូច​រូប​ខាង​ក្រោម៖

ហើយ​ជ្រើស​យក​ លេខ​ ១0 ត្រង់ចំនុច Radius ហើយ​ធ្វើ​បែប​នេះ​ម្តង​ទៀត​ប៉ុនែ្ត​សូម​វា​យក​លេខ ម្តង​នៅ​ត្រង់ Radius

បន្ទាប់​មក​ត្រលប់​មក​ឈរ Layer វិញ​ដូច​រួប​ខាង​ក្រោម

ហើយ​ចុច​លើ Filter លើ Menu bar -> Render -> Lighting Effect

សូមជ្រើស​យក Ok នៅ​ពេល​ ឃើញMessage box។ ហើយ​នៅ​ត្រង់ Texture Chanel ជ្រើស​យក Alpha 1ដូច​រូប​ខាង​ក្រោម៖

បន្ទាប់​មក​ចុច Ctrl + M ហើយ​ទាញ​ឡើង​លើ​បន្តិច

បន្ទាប់​មក​ចុច Ctrl + b ហើយ​ទាញ​ដូច​ខាងក្រោម
ត្រង់​ចំនុច​ Midtones ទាញ​ទៅ Red និង Yellowហើយ​ត្រង់​ចំនុច Highlights និង Shadowsទាញ​ទៅ​ខាងyellow រួច​ជា​ស្រេច។
(រឺអ្នកអាចទាញពណ៌អ្វីផ្សេង តាមចិត្ត)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment