នាឡិការ

Temperature

RSS

របៀប​ដាក់​គែម​មូល​ទៅ​លើ​រូបភាព ក្នុង Photoshop

ខាងក្រោមនេះ​ជារូបគំរូ​ ដែល​ត្រូវបាន​ប្តូរ​គែម​រូបភាព ពី​ជ្រុង មកជាមូលជាមួយកម្មវិធី​ Photoshop។

ចំណាំ៖ គន្លឹះនេះ​អាច​ប្រើបាន​ជាមួយ Photoshop CS3 ឡើងទៅ។ ចំពោះ​លោកអ្នក​ដែល​​បាននឹង​កំពុង​ប្រើ​កំណែប្រែទាបជាងនេះ (earlier version)  មិនអាចអនុវត្តន៍​តាមវិធី​នេះ​បានទេ។
សូមបើក​កម្មវិធី Photoshop ដែល​លោកអ្នក​កំពុង​ប្រើ រួចសាក​ល្បង​អនុវត្តន៍​ជាមួយសំបុកអាយធីឥឡូវនេះ៖
ក. សូមបើក​រូបភាព​ដែល​អ្នក​ចង់​ដាក់ ឬប្តូរ​គែម រួចសូម​បង្កើត Layer ថ្មី ដោយចុច Ctrl + Shift + N ឬ Layer  Menu > New Layer
ខ. បន្ទាប់មក​សូម​​ជ្រើស​យកឩបករណ៍ rounded rectangle ពី​ប្រអប់​ឩបករណ៍  (tool box)

ហើយសូម​ select លើ  rounded rectangle tool រួចជ្រើសយក​ radius (ចំនួនជាភីចស៊ែល)​  ដែលអ្នក​ចង់ដាក់​ទៅលើ​រូបភាព

គ. សូមគូរ rounded rectangle ទៅលើ​រូបភាព​របស់អ្នក​ ដោយឈរ​លើ layer ដែល​បាន​បង្កើត​ថ្មី (នៅខាងលើ) ។ បញ្ជាក់៖ មិនមាន​ការចាក់ពណ៌​បំពេញ​​ទេ… ក្នុងរូប​ខាងក្រោម​គ្រាន់តែ​បង្ហាញ​ពី​អ្វី​ដែល​មាន​ក្នុង​នោះ​តែប៉ុន្នោះ។
ឃ. នៅឯ Layers palette សូម​បន្ថយ​ត្រង់ Fill % ឲ្យដល់​សូន្យ (០) ហើយ​សូមចុច​លើ Paths tab រួច​ចុច​ Mouse ស្តាំ (Right click) លើ path នោះ និង​ចុចលើ Make Selection

បន្ទាប់​មក នឹង​មានផ្ទាំង Pop up មួយ​លោត​ឡើងមក ត្រង់ Feather Radius សូមកំណត់​លេខ 0 និងធីក​យក Anti–aliased
ង. ដំណាក់កាល​ចុងក្រោយ  សូម​ចូលទៅកាន់ Edit > Copy Merged ឬ Select យក Layer ទាំងពីរ រួចចុច CTRL + E  នោះ​លោកអ្នក​នឹងទទួល​បានរូបភាព​មួយ ដែល​មានគែមរាង​មូល​ ដោយងាយស្រួល។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment