នាឡិការ

Temperature

RSS

របៀប​កាត់​ផ្ទៃក្រោយ​របស់​រូបភាព​ក្នុង Photoshop

ប្រើ​ប្រាស់​នូវឧបករណ៍ឈ្មោះថា “Background Eraser”។
ឧបករណ៍ Background Eraser ជួយលោកអ្នក​ក្នុង​ការលុប​ផ្ទៃក្រោយនៃរូបភាព​ ដោយការចាប់យក​ពណ៌​ដែល​ប្រហែលៗគ្នា ដែល​ប្រើ​ចំនុចកណ្តាល (សញ្ញាបូក) ជាសំគាល់​ក្នុងការចាប់យក។ ការប្រើប្រាស់​ឧបករណ៍មួយនេះ​ពិតជាងាយស្រួល​ខ្លាំងណាស់។ សូមបើក​រូបភាព​ណាមួយ​របស់អ្នក​ ជាមួយ​កម្មវិធី Photoshop ឥឡូវនេះ រួចជ្រើសយកឧបករណ៍​ Background Eraser ពី toolbox ។
បន្ទាប់មក​នៅក្នុង Background Eraser tool options (នៅខាងលើរូបភាព) សូមកំណត់ត្រង់ ‘limit’ option ដាក់ថា “Find Edges” និងត្រង់ ‘tolerance’ option ដាក់ត្រឹម ២០% ហើយសូមរើសយក sampling: continuous (មើលរូប)។

តែប៉ុន្នេះ លោកអ្នក​អាចធ្វើការលុប​ផ្ទៃក្រោយ​បានដោយ​ងាយស្រួល ដោយគ្រាន់តែចុចលើ​តំបន់​ដែលមានពណ៌ស្រដៀងគ្នា (ពណ៌ផ្ទៃក្រោយ) នោះ​វានឹង​ធ្វើការ​លុប​ចោល។ តែសូមប្រយ័ត្ន កុំឲ្យ​សញ្ញាចុចនោះ ប៉ះលើរូប ដែលមិនមែនជាផ្ទៃក្រោយ​ឲ្យសោះ (ឧ. ដូចជារូបមនុស្សជាដើម)។

ជាចុងក្រោយ​ បន្ទាប់ពីលោកអ្នក​បានលុបចោលផ្ទៃក្រោយរូប​ភាព តាមដែល​អ្នកចង់លុប​ហើយ សូមរក្សាទុក (Save as) ជាប្រភេទ *.png ឬក៏ *.gif ទើបអាចចេញជា​រូប​ដែល​គ្មានផ្ទែក្រោយបាន។

បញ្ជាក់៖ បើរក្សាទុកជា *jpg ឬ *.jpeg នោះវា​នឹង​ចេញ​ផ្ទែក្រោយ​ពណ៌​ស

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment