
មូលហេតុអ្វីបានជាយើងចាំបាច់ត្រូវធ្វើដូច្នេះ?បានជាយើងត្រូវ ធ្វើដូច្នេះពីព្រោះថាប្រសិនបើអ្នករក្សាទិន្នន័យនៅក្នុងទីតាំងនៃ Drive របស់ប្រព័ន្ធដំណើរការ Windows វាងាយនិងទទួលនូវការបាត់បង់ប្រសិនបើប្រព័ន្ធដំណើរការ Windows ត្រូវបានខូចឬមិនអាចប្រើ windows បាន។ម្យ៉ាងទៀតប្រសិនបើអ្នក format ដំឡើង windows ថ្មីនោះទិន្នន័យនៃអ៊ីមែលទាំងអស់និងបាត់បង់ក្នុងករណីអ្នកមិន បានថតចម្លងឬBackup អ៊ីមែលទាំងនោះចេញពី Driveរបស់ Windows។ជាលទ្ធផលអ្នកត្រូវចំណាយពេលយ៉ាងច្រើនក្នុងការទាញយក ទិន្នន័យអ៊ីមែលទាំងអស់នោះមកប្រើវិញហើយជួនពេលខ្លះអ្នកមិនអាច ទាញយកមកប្រើវិញបានផង។ផ្ទុយទៅវិញប្រសិនបើអ្នកចេះកំណត់ទីតាំង ឱ្យបានត្រឹមត្រូវធ្វើឱ្យអ្នកទទួលបានសុវត្ថិភាពចំណេញពេលវេលានិង ធ្វើការបានលឿនជាពិសេសនោះគឺមិនព្រួយបារម្ភពីការបាត់បង់នូវពេល ប្រព័ន្ធដំណើរការ Windows ខូចនិងមិនរាំងស្ទះដល់ការងាររបស់អ្នកឡើយ។ដើម្បីជ្រាប់ច្បាស់ សូមមើលពីរបៀបនៃការអនុវត្តន៍នៅលើកម្មវិធី Ms.Outlook 2007ដូចខាងក្រោម៖
១-បើកកម្មវិធី Ms.Outlook 2007 ដែលអ្នកប្រើប្រាស់ឬដំឡើង user account រួចហើយនៅក្នុងកុំព្យូទ័ររបស់អ្នក។
២-ចុចលើ Tools នៃម៉ឺនុយបារខាងលើរបស់កម្មវិធីMs.Outlook 2007 ។
៣-សូមជ្រើសរើសយកពាក្យ “ Account Setting…“ ដូចរូបខាងលើភ្លាមនោះអ្នកនិងបានផ្ទាំងសារមួយសម្រាប់ធ្វើការ កំណត់បានទៅលើ Account នីមួយៗបានយ៉ាងងាយស្រួល។
៤-Select លើឈ្មោះ Account របស់អ្នករួចចុចលើប៊ូតុង “ Change Folders “ នោះអ្នកនិងឃើញទីតាំងជា Default របស់វាមានន័យថាប្រសិនបើអ្នកមិនបានធ្វើការកំណត់អ្វីទេក្រោយ ដំឡើងកម្មវិធី Ms.Office 2007 រួចវាបានកំណត់យកទីតាំង “ C:\Users\Administrator\AppData\Local\Microsoft\Outlook “ ដោយស្វ័យប្រវត្តិសម្រាប់ Windows7 ហើយវាក៏ស្រដៀងទៅនិង Windows XP ផងដែរ។
៥-នៅក្នុងទីតាំងនៃ “ Personal Folders “ select Inbox បន្ទាប់មកចុចលើប៊ូតុង New Outlook Data File…“នោះអ្នកទទួលបានផ្ទាំងសារមួយសម្រាប់កំណត់ទីតាំងថ្មី។
៦-អ្នកត្រូវកំណត់យកទីតាំងថ្មីដោយជ្រើសរើសយកជម្រើសមួយថ្មី ក្រៅពីជម្រើសណាមួយដែលមានស្រាប់នៅក្នុងទីតាំងនេះដើម្បីប្ដូរឬ កំណត់យកទីតាំងថ្មីមួយទៀតអ្នកចង់រក្សាទិន្នន័យអ៊ីមែល។ជាបន្តសូម ចុចលើ OK ។
៧-សូមបង្កើត Folder ថ្មីមួយសម្រាប់រក្សាទុកអ៊ីមែលរបស់អ្នកនៅក្នុង Drive ផ្សេងក្រៅពី Drive ដែលអ្នកបានដំឡើង Windows។ឧទាហរណ៍ថានៅពេលនេះយើងខ្ញុំបង្កើត Folder មួយឈ្មោះថា “ CM-Email “ នៅក្នុង Drive:(D:)បន្ទាប់មកចុចលើ Open>OK។
៨-នៅត្រង់ Filename: ជាទីតាំងថ្មីសម្រាប់រក្សាទិន្នន័យរបស់អ្នកក្រោយពីអ្នកបាន ផ្លាស់ប្ដូរតាមជំហានខាងលើ។ដើម្បីយល់ព្រមជាមួយទីតាំងថ្មីសូមចុច លើ OK>OK។
៩-ចុចលើថេប “ Data Files“ នោះអ្នកនិងឃើញទីតាំងថ្មីដែលអ្នកបានកំណត់។ដើម្បីយកអ៊ីមែលទីតាំង សូមអ្នកចូលទៅកាន់ទីតាំង Default ចាស់របស់វា “ C:\Users\Administrator\AppData\Local\Microsoft\ “។
១០-អ្នកអាចថតចម្លងឬ Copy យក Folder “ Outlook “ ឬ files ទាំងអស់នៅក្នុង folder ទៅក្នុងទីតាំងថ្មីដើម្បីយកអ៊ីមែលពីមុនៗមកប្រើប្រាស់វិញ។ម្យ៉ាង ទៅអ្នកអាចប្រើវិធី Import and Export យកអ៊ីមែលទាំងនោះមកដាក់វិញក៏បានដែរ។ក្រោយពីអ្នកបានកំណត់ ប្រើនៅក្នុងទីតាំងថ្មីរួចរាល់ហើយអ្នកអាចចូលលុប file ទីតាំងចាស់ចោលក៏បានដោយចុចលើថេប “Data File “ រួចចុចលើ “ Remove“ ។ Remove នៅចំណុចនេះមិនមានន័យថាលុបវាចេញពីម៉ាស៊ីនកុំព្យូទ័ររបស់អ្នក ឡើយគឺគ្រាន់តែដកវាចេញពីកម្មវិធី Ms.Outlook អ្នកកំពុងប្រើតែប៉ុណ្ណោះ។
-នេះជាមធ្យោបាយរក្សាទិន្នន័យដ៏ល្អមួយដែលអ្នកអាចកំណត់យក ទីតាំងសម្រាប់រក្សាទិន្នន័យរបស់អ្នកបាននៅគ្រប់ទីកន្លែងក្នុង បណ្ដាញ Network របស់អ្នកឧបករណ៍រក្សាទិន្នន័យផ្សេងៗក្រៅពីប្រព័ន្ធដំណើរការ Windows។ប៉ុន្តែប្រសិនបើអ្នកអ្នកនៅក្នុងកុំព្យូទ័រផ្សេងឬ USB Flashពេលអ្នកប្រើអ្នកត្រូវតែបើកកុំព្យូទ័រនោះបើអ្នកមាន ទិន្នន័យប្រើប្រាស់បានជាធម្មតា។
ចំណាំ៖ មុននិងអ្នកសម្រេចចិត្តលុបទិន្នន័យនៃអ៊ីមែលចេញពីទីតាំងចាស់សូម ធ្វើការត្រួតពិនិត្យអ៊ីមែលទាំងអស់នោះឱ្យត្រឹមទើបល្អដើម្បី ជៀសវាងការបាត់បង់ទិន្នន័យដោយភាពធ្វេសប្រហែស។
0 comments:
Post a Comment