នាឡិការ

Temperature

RSS

គន្លិះ​ ១០​យ៉ាង​ដើម្បី​រៀប​ចំ​ Slide Presentation ឲ្យ​បាន​ប្រសើរ

ជា​ធម្មតា​មុន​ពេល​ធ្វើ​បទ​បង្ហាញ​អំពី​អ្វី​មួយ ​យើង​តែង​តែ​រៀប​ចំ​ទុក​មុន​ ក្នុង​នោះ​ដែរ​អ្នក​អាច​រៀប​ចំ​ធ្វើ​ក្នុង​កម្មវិធី​ Powerpoint ឬ​ ធ្វើ​ជាមួយ​ និង​កម្មវិធី​ផ្សេងៗ​ដទៃ​ទៀត​ក៏​បាន កម្មវិធី​នេះ​ជួយ​សម្រួល​ការ​រៀប​ចំ​កិច្ចការ​ដែល​យើង​ត្រូវ​ឡើង​ធ្វើ​បទ​ បង្ហាញ​ ដោយ​យើង​លើក​យក​ចំណុច​សំខាន់ៗ ​ឬ ​ក៏​លើក​យក​តែ​ចំណុច​រួម​មួយ​ដែល​ទាក់ទង​ទៅ​និង ​ប្រធានបទ​មក​ដាក់​ក្នុង​ស្លាយ​។ ​
ការ​រៀប​ចំ​ស្លាយ​បាន​ល្អ​ គឺ​អាច​ទាក់ទាញ​ដល់​អ្នក​ស្ដាប់ ហើយ​ជៀសវៀង​ការ​បង្កើត​ស្លាយ​ដែល​មាន​សរសេរ​អក្សរ​ច្រើន​ ឬ ​និយាយ​លំអិត​ពេក​ទេ ចំពោះ​ការ​រៀបចំ​តុបតែង​វិញ​ គឺ​ត្រូវ​អោយ​បាន​​ស្អាត​។ ​ខាង​ក្រោម​នេះ​ជា​គន្លឹះ​១០​យ៉ាង​ក្នុង​ការ​បង្កើត​ស្លាយ៖
១. យក​ក្នុង​ចិត្ត​ទុក​ដាក់​ទៅ​លើ​អ្នក​ស្ដាប់
- តើ​អ្វី​ដែល​គេ​ដឹង​?
- តើ​អ្វី​ដែល​អ្នក​ត្រូវ​ប្រាប់​ពួក​គេ​?
- តើ​គេ​មាន​ជំនាញ​អ្វី​?
- តើ​អ្វី​ដែល​ធ្វើ​អោយ​មាន​ការ​ទាក់ទាញ​ចំពោះ​ពួក​គេ​?
-តើ​អ្នក​អាច​បង្រៀន​ពួក​គេ​?

២. ការ​ប្រើ​ពន្លឺ
- ជ្រើសរើស​ពណ៌​ដើម្បី​ដាក់​លើ​សារ​ណា​ដែល​សំខាន់ៗ។
​ -ការ​ប្រើ​ពន្លឺ​អោយ​ស៊ី​និង​ពណ៌​ក្នុង​ការ​រចនា​ដើម្បី​អោយ​សារ​សំខាន់​របស់​អ្នក​មើល​ទៅ​មាន​ភាព​ទាក់ទាញ​។

៣‌. ការ​រៀបចំ​ស្លាយ
​ – ត្រូវ​បង្កើត​ស្លាយ​ថ្មី​ផ្ទាល់​ជៀសវាង​ចំលង​ចេញ​ពី​ស្លាយ​ផ្សេងៗ​។
​ – បង្កើត​ស្លាយ​មួយ​ជា​មូលដ្ឋាន​រួម ជៀស​វាង​ការ​រចនា​ស្លាយ​ខុស​គ្នា​ក្នុង​អត្ថបទ​តែ​មួយ​។
​ – ចាប់​យក​តែ​ចំណុច​សំខាន់​ដើម្បី​ងាយស្រួល​អាន​។
​ -ជ្រើសរើស​ប្រភេទ​អក្សរ​ នឹង​ទំហំ​អោយ​បាន​សមស្រប ​ដើម្បី​ដាក់​ចំណង​ជើង​និង​អត្ថបទ​។
៤. ការ​បង្ហាញ​សារ
​ – ការ​បង្ហាញ​សារ​វា​អាច​ធ្វើ​អោយ​យើង​ងាយ​យល់​។
​ – យើង​ធ្វើ​ការ​កំណត់​សំគាល់​ពាក្យ​ពិបាក​ហើយ​
​ បង្ហាញ​ជា​សារ​បញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ​។
៥. ចំណុច​ដូច​គ្នា
​ – កំណត់​អក្សរ ​និង​ទំហំ​អក្សរ​អោយ​ដូច​គ្នា​គ្រប់​ស្លាយ​គ្រប់​ទំព័រ​។
​ -ពណ៌​ត្រូវ​ដាក់​អោយ​ស៊ី​គ្នា​។
៦. ការ​បន្ថែម​រូបភាព
​ – គួរ​តែ​មាន​រូបភាព​ច្រើន​អក្សរ​នៅ​លើ​ស្លាយ​។
​ – យើង​អាច​ពន្យល់​ពី​អត្ថន័យ​តាម​រយះ​រូបភាព​និមួយៗ​។
​ -រូបភាព​តែ​មួយ​បង្កប់​អត្ថន័យ​បាន​ច្រើន​។

៧. ចំណុច​ខុស​គ្នា
​ – ដាក់​ពណ៌​អក្សរ​អោយ​ខុស​ពី​ពណ៌​ស្លាយ​ហើយ​មាន​ភាព​ស៊ី​គ្នា​។
​ -ត្រូវ​ជ្រើសរើស​ពណ៌​អក្សរ​នឹង​ពណ៌​ស្លាយ​ដែល​ងាយស្រួល​មើល​ហើយ​ត្រជាក់​ភ្នែក​។

៨. ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន
​ – ជ្រើសរើស​ដាក់ Animationនិង​សំឡេង​។
​ – ដាក់ animation ណា​ដែល​សមស្រប​អាច​យក​បាន។
៩. ឃីស
​ – ការ​រចនា​ស្លាយ​ត្រូវ​មាន​របៀប​និង​ស្រស់​ស្អាត​។
​ – ដក​ស្រង់​តែ​ចំណុច​សំខាន់​មក​ដាក់​ក្នុង​ស្លាយ​។
​ – កុំ​ដាក់​ជា​ប្រយោគ​នៅ​ក្នុង​ស្លាយ​។
​ -កុំ​មើល​និង​អាន​តាម​ស្លាយ​ទាំង​អស់​ជៀស​វាង​អ្នក​ស្ដាប់​ធុញ​។
១០. ការ​អនុវត្តន៍
​ – ត្រូវ​ដឹង​ពី​ស្លាយ​របស់​អ្នក​ថា​ស្លាយ​និមួយៗ​និយាយ​ពី​អ្វី​។
​ – ពេល​និយាយ​ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និយាយ​អោយ​លឺ​និង​ច្បាស់​។
​ – និយាយ​មួយៗ​កុំ​និយាយ​លឿន​ពេក​ជៀសវាង​គេ​ស្ដាប់​មិន​ទាន់​។
​ – ពេល​និយាយ​ភ្នែក​ត្រូវ​សម្លឹង​មើល​អ្នក​ស្ដាប់​។

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment